កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវាយតម្លៃសាលារៀន វិទ្យាល័យ ព្រែកលៀប

ថ្ងៃ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទីម្ភៃបី ខែកក្តដា ឆ្នាំពីរ​ពាន់​ម្ភៃបួន គណៈនាយកសាលារៀនជំនាន់ថ្មីព្រែកលៀប បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា​ភិបាលសាលារៀន ដើម្បីរៀបចំកម្មវិធីពិនិត្យតាមដាន់សកម្មភាពសាលារៀនវគ្គទី២ ដើម្បី​ពិនិត្យផ្ទៀងផ្ទាត់លើសកម្មភាពវាយម្លៃលើកទី១។ កម្មវិធីនៃកិច្ចប្រជុំនេះគឺមានការអញ្ជើញពី ក្រុមប្រឹក្សាភិបាល គណៈនាយក និងក្រុមការងារជំនាន់ថ្មីចំនួន២១នាក់ និងស្រ្តីចំនួន៦នាក់។ផ្តើមកម្មវិធីលោក ឆុំ សុភក្តិ បានធ្វើបទបង្ហាញអំពីរបាយការណ៍លើកទី១ ចំពោះបញ្ហា មួយចំនួនដែលសាលាអនុវត្តមិនទាន់បានល្អ។

លោក ហ៊ុន ស៊ីមហួន អនុប្រធានអង្គការខេប បានលើកឡើងថា ការវាយតម្លៃនេះគឺ ធ្វើឡើងដើម្បីចង់ដឹងថាសាលាបានអនុវត្តបានកម្រិតណា ហើយមួយទៀតគឺដើម្បីឱ្យក្រុម​ប្រឹក្សាបានយល់ច្បាស់អំពីការងាររបស់សាលារៀនក្នុងការកត់ត្រា ដូចជាបញ្ជីគណនេយ្យ សម្ភារ និងការចែកចាយព័ត៌មានរបស់សាលារៀនទៅដល់អ្នកពាក់ព័ន្ធ ជាពិសេសគណៈ​កម្មការសាលារៀនជាដើម។

លោក ហ៊ាង ឡាឌី៖ មន្ទីរកំពុងណែនាំស្តង់ដាសាលារៀនគំរូ តាមសេចក្តីណែ​នាំរបស់​ក្រសួង ក្នុងការបន្ថែមម៉ោងសិក្សាចំនួន១០ម៉ោងបន្ថែម ហើយនិងបានបញ្ជាក់ពីតួនាទី និង​ភារកិច្ច​​ចំនួន៤០ម៉ោង ហើយកិច្ចតែងការនោះមានចំនួន៧ម៉ោង បូកស្រង់ពិន្ទុចំនួន​៣ម៉ោង​ទៀត។ ជាគោលដៅរបស់រដ្ឋាភិបាលគឺត្រូវមកជួយគ្នាទៅវិញទៅមក ហើយថ្នាក់ជាតិគឺមិន​និយាយអំពី ការកែលម្អ គឺទុក៣ខែសម្រាប់ការកែតម្រូវ ហើយគណៈកម្មការថ្នាក់​ក្រោម​ជាតិ​ជាអ្នកពិនិត្យ​មើល។ ម្យ៉ាងវិញទៀតយើងត្រូវមានផែនការច្បាស់លាស់ និងត្រូវមានទិន្នន័យ​ពិតប្រាកដ ដើម្បីចង់ដឹងថាធ្វើអ្វីឱ្យបានការគ្រប់គ្រង ហើយនៅទីនេះត្រូវមានការប្រុងប្រយ័ត្ន និងទប់ស្កាត់ និងត្រូវផ្តល់យោបល់ផង និងត្រូវផ្តល់ព័ត៌មានបន្ទាន់ដៅដល់មន្ទីរ។ រាល់ឯកសារ​សូមរៀបចំជា ក្រូណូឱ្យបានច្បាស់លាស់ និងមានស្តង់ដាទាំង៥។ ឆ្លើយតបនិង​សកម្មភាព​វាយតម្លៃត្រូវ​ពិនិត្យ​ឱ្យច្បាស់លាស់ ព្រោះជិតដល់ពេលដែលត្រូវវាយតម្លៃពីថ្នាក់ជាតិ លើស​ពី​នេះសូមរៀបចំ ឱ្យមានការពិសោធន៍ និងធ្វើជាទៀងទាត់ និងមានសកម្មភាពជាក់ស្តែង​និងដាក់បញ្ចូលក្នុង​ក្រុម និងគេហទំព័រសាលារៀនផងដែរ។

លោក នូ រដ្ឋា៖ បង្ហាញពីឧបករណ៍វាយតម្លៃចំនួន៥បន្ថែមទៀតដែលក្នុងនោះមាន​ឧបករណ៍បណ្ណាល័យ ក្រុមប្រឹក្សាកុមារ ទីប្រឹក្សាអាជីព បន្ទប់កុំព្យូទ័រ និងគណៈកម្មការ​គ្រប់គ្រង​សាលារៀន។

 

 

Comments