ក្លឹបព្រឹត្តិបត្រព័ត៌មាននៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ឆ្នាំសិក្សាថ្មី២០២៣-២០២៤

ក្លឹបព្រឹត្តិបត្រព័ត៌មាននៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀបត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧។ បច្ចុប្បុន្ននេះក្លឹបនេះត្រូវបានដឹកនាំដោយលោកគ្រូ សោ មុនីរតនៈ ជាគ្រូមុខវិជ្ជាព័ត៌មានវិទ្យាក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប។

ព្រឹត្តិបត្រព័ត៌មានបានបង្កើតឡើងក្នុងគោលបំណងចេញផ្សាយនូវព័ត៌មានប្រចាំខែ ព្រឹត្តិការណ៍ និងសកម្មភាពចុងក្រោយនានារបស់វិទ្យាល័យ ព្រែកលៀបដែលកំពុងអនុវត្ត ព្រមទាំងដើម្បីជួយឱ្យសាធារណៈជនទទួលបាននូវព័ត៌មានអំពីវិទ្យាល័យនេះផងដែរ។

សិស្សានុសិស្សក្នុងក្លឹបព្រឹត្តិបត្រព័ត៌មានជាអ្នករៀបចំចងក្រងនូវរាល់សកម្មភាពផ្សេងៗ និងរចនាទំព័រ ព្រមទាំងបោះពុម្ភផ្សាយ ក្រោមការត្រួតពិនិត្យ និងដឹងនាំដោយលោកគ្រូ សោ មុនីរតនៈ។ នាឆ្នាំសិក្សាថ្មី២០២៣-២០២៤ នេះក្លឹបព្រឹត្តិបត្រព័ត៌មាន ត្រូវការជ្រើសរើសសិស្សានុសិស្ស ទាំងពីរភេទចំនួន១០នាក់ ឱ្យចូលរួមដើម្បីធ្វើការស្រាវជ្រាវ និងបង្កើតកម្រងស្នាដៃផ្សេងៗ។

អត្ថប្រយោជន៍ដែលសិស្សានុសិស្សក្នុងក្លឹលទទួលបានគឺ វិញ្ញាបនបត្រពេលបញ្ចប់វគ្គ ទទួលបានការសិក្សាកម្មវិធីផ្នែកបោះពុម្ភ ផលិតស្នាដៃសម្រាប់សាលា និងចូលរួមកម្មវិធីតាំងពិព័រណ៍ផ្សេងៗ…

ក្លឹបព្រឹត្តិបត្រព័ត៌មានយើងខ្ញុំរង់ចាំទទួលនូវរាល់យោបល់ និងមតិឆ្លើយតបរបស់អស់លោកអ្នក ដើម្បីធ្វើការកែលម្អព្រឹត្តិបត្ព័ត៌មាននេះឱ្យកាន់តែមាន ប្រសិទ្ធភាព។

 

Comments