ពិព័រណ៍ការងារ ក្នុងវិស័យអប់រំកសិកម្ម

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោកនាយក និងលោកគ្រូអ្នកគ្រូក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀបបានដឹកនាំសិស្សានុសិស្សចូលរួម «ពិព័រណ៍ការងារ ក្នុងវិស័យអប់រំកសិកម្ម» ដែលប្រព្រឹត្តទៅ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥និង៣០នាទីល្ងាច នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
គួរបញ្ជាក់ផងដែរថាកម្មវិធីពិព័រណ៍របស់សាកលវិទ្យាល័យនឹងមានការផ្សាយផ្ទាល់ក្នុងទំព័រហ្វសប៊ុក សាកលវិទ្យាល័យភូមិន្ទកសិកម្ម rua – royal university of agriculture និង rua career center។
       
Comments