សកម្មភាពប្រជុំ PLC លើប្រធានបទ ភាពផ្សេងគ្នារវាង គោលវិធីបង្រៀន វិធីសាស្ត្របង្រៀន និងល្បិចបង្រៀន

​  នៅរសៀល ថ្ងៃព្រហស្បតិ៍ ពីរកើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ពីរពាន់ប្រាំរយហុកសិបប្រាំពីរ​​ ត្រូវនឹងថ្ងៃទីដប់បួន ខែធ្នូ ឆ្នាំពីរពាន់ម្ភៃបី វេលាម៉ោងបីរសៀលមានការបើកអង្គប្រជុំរួមនៅសាលប្រជុំជំនាន់ថ្មីនៃវិទ្យាល័យព្រែកលៀប។

សមាសភាពអញ្ជើញចូលរួម៖

១.​ គណៈនាយកវិទ្យាល័យព្រែកលៀប

២. លោកគ្រូ/អ្នកគ្រូជាបុគ្គលិករដ្ឋបាល ហិរញ្ញវត្ថុ បណ្ណារក្ស ប្រឹក្សាគរុកោសល្យ នៃកម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀបទាំងអស់

របៀបវារៈនៃអង្គប្រជុំ

១.ក្នុងរបៀបវារៈទីមួយអ្នកគ្រូ ចេង ភារីបានធ្វើបទបង្ហាញពីគោលវិធី វិធីសាស្ត្រ និងល្បិចក្នុងការប្ងរៀន

២.ផ្សេងៗ

ខ្លឹមសារនៃអង្គប្រជុំ

  • ក្នុងរបៀបវារៈទីមួយ​អ្នកគ្រូ ចេង ភារី បានចាប់ផ្ដើមលេងហ្គេម Hot Potato ដើម្បីឱ្យលោកគ្រូ អ្នកគ្រូចែករំលែកអ្វីទៅដែលហៅថា​គោលវិធី វិធីសាស្ត្រ និងល្បិច។ បន្ទាប់មកអ្នកគ្រូ ចេង ភារីបាន ផ្ដល់និយមន័យគោលវិធីដែលសំដៅល់ទ្រឹស្ដីលើឩទាហរណ៍មាន គ្រូមជ្ឈមណ្ឌល សិស្សមជ្ឈមណ្ឌលជាដើម។ចំណែកវិធីសាស្រ្តមានជំហានច្បាស់លាស់ដូចជា IBL ដែលគាំទ្រគោលវិធី។ ល្បិចសំដៅលើបចច្ចេកដែលគាំទ្រដល់វិធីសាស្ត្រ។​ បន្ទាប់មក អ្នកគ្រូ គិត សុគន្ធី និងអ្នកគ្រូ ម៉េង វិច្ឆិកាបានលើកយកល្បិចក្នុងការបង្រៀន JISAW1 និង JISAW 2 ដោយបបានប្រើ Pickerwheel ដើម្បីជ្រើសរើសគ្រូចូលក្រុម។
  • ក្នុងរបៀវវារៈទីពី លោកនាយកបានលើកឡើងថាដោយសារតែប៉ុន្មានថ្ងៃនេះលោកគ្រូ អ្នកគ្រូមួយចំនួនបានថតរូបភាពនៃសកម្មភាពរៀន និងបង្រៀនក្នុងថ្នាក់ដោយភ្ជាប់មកជាមួយចំណងជើងដែលមិនស្របជាមួយសកម្មភាពនៅក្នុងរូបភាព។ បន្ថែមពីនេះទៀតលោកគ្រូ អ្នកគ្រូមួយចំនួនមិនទាន់ចេះថតរួបឱ្យមើលទៅស្អាតដូចឆ្នេះលោកនាយកបានស្នើលោក សោ មុនីរតនៈធ្វើបទបង្ហាញដល់លោកគ្រូ អ្នកគ្រូពីរបៀបថតរូបដល់លោកគ្រូ អ្នកក្រូ។ លោកនាយកក៏បានស្នើរលោកគ្រូ អ្នកគ្រូទាំងអស់ផ្ញើរូបភាពនៃសកម្មភាពរៀន និង បង្រៀនចូលក្នុងក្រុមតេឡេក្រាមជាប្រចាំ។​ លោកស្រីនាយិការង បានស្នើរឱ្យលោកគ្រូ អ្នកគ្រូដែលមិនគ្រប់ម៉ោងទទួលយកកាលវិភាគប្រចាំការនិងចុះហត្ថេលខាលើសៀវភៅសិក្ខារិទ្ធ។បន្ទាប់មកលោកនាយករងបានអានលិខិតបង្គាប់ការដល់បុគ្គលិកបន្ថែមលើការងាររៀននិងបង្រៀនដើម្បីពង្រឹងសណ្ដាប់ធ្នាប់ក្នុងសាលារៀន។

អង្គប្រជុំត្រូវបានបញ្ចប់នៅរសៀល ថ្ងៃព្រហស្បតិ៍ ពីរកើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ពីរពាន់ប្រាំរយហុកសិបប្រាំពីរ ត្រូវនឹងថ្ងៃទីដប់បួន ខែធ្នូ ឆ្នាំពីរពាន់ម្ភៃបី វេលាម៉ោងប្រាំល្ងាចប្រកបដោយបរិយាកាសដ៏រីករាយនិងភាតរភាព។

Comments