នៅថ្ងៃទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៩ និងទី១២ បានប្រឡងឆមាសទី១ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមអគារសិក្សារៀងៗខ្លួនដោយភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡងមានគណៈកម្មការអនុរក្សចំនួន២រូប ត្រួតពិនិត្យការប្រឡងឆមាសទី១ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការសាលារៀនផងដែរ។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន និងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវបញ្ញាត្តិក្នុងពេលប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។
Comments