ការប្រឡងប្រណាំង តែងនិពន្ធ និងស្មូតកំណាព្យ ដើម្បីអបអរសាទរ ទិវាគ្រូបង្រៀន ៥តុលា ឆ្នាំ២០២៣

កាលពីរសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកកិត្តិឧទ្ទេសបណ្ឌិត​ យ៉ាន់ បូរិន លោក គី ចាន់ថា អនុប្រធានមន្ទីរអយកភ ព្រមទាំង​មន្ត្រី មន្ទីរ និងបេក្ខជន បេក្ខនារី មកពីបណ្តាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនផងដែរ ក្នុងការប្រឡងប្រណាំង តែងនិពន្ធ និងស្មូតកំណាព្យ ដើម្បីអបអរសាទរ ទិវាគ្រូបង្រៀន ៥តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ ” គ្រូបង្រៀនជាសរសរស្ដម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព” ដោយយោងតាមសេចក្តីណែនាំដូចខាងក្រោម ៖
 
សូមអបអរសាទរ អ្នកគ្រូ ពេជ ចាន់ធូ គ្រូបង្រៀននៃកម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប ដែលទទួលបានជ័យលាភីលេខ១ ទូទាំងរាជធានីភ្នំពេញ លើការប្រឡងប្រណាំងផ្នែកស្មូតកំណាព្យ ក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន។
Comments