ទស្សនកិច្ចសិក្សានៅប្រទេសចិន

ជំនួបរវាងគណៈប្រតិភូកម្ពុជា (វិទ្យាល័យព្រែកលៀប) និងថ្នាក់ដឹកនាំព្រមទាំងសាស្រ្តាចារ្យនៃ School of Architecture and Urban Planning, School of Public Administration, and Union Hospital នៅHuazhong University of Science and Technology ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធ និងការជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការវាងសាលារៀនទាំងពីរដើម្បីភាពប្រសើរឡើងក្នុងការលើកកម្ពស់វិស័យអប់រំ។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ លោក ឆុំ សុភក្តិ នាយកវិទ្យាល័យព្រែកលៀបបានបញ្ជាក់ផងដែរថា នេះជាដំណើរការថ្មីដែលសាលារៀនបានកំពុងប្រឹងប្រែងរកកិច្ចសហប្រតិបត្តិការរវាងដៃគូទាំងក្នុង និងក្រៅប្រទេស ហើយក៏ជាផ្លូវមួយយ៉ាងសំខាន់សម្រាប់ការសិស្សានុសិស្សវិទ្យាល័យព្រែកលៀបមានឱកាសទទួលបានអាហារូបករណ៍ក្រៅប្រទេសបានកាន់តែច្រើនដើម្បីមកជួយអភិវឌ្ឍប្រទេសជាតិរបស់យើងអោយកាន់តែរីកចំរើន។
 
Comments