ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ លោក ឆុំ សុភក្តិ នាយកវិទ្យាល័យព្រែកលៀប បានដឹកនាំប្រតិភូជាបុគ្គលិក និងសិស្សានុសិស្សថ្នាក់ទី១២ នៃកម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀបសរុបចំនួន ៣៩ នាក់ ទស្សនកិច្ចសិក្សានៅ សាលាLSi Business School ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោកបណ្ឌិត ហែម បូណារិន នាយក LSi Business School ។
ក្នុងដំណើរទស្សនកិច្ចនេះគឺដើម្បីឈ្វេងយល់ពី LSi Business School ជំនាញសិក្សាផ្សេងៗដើម្បីជាការបណ្តុះគំនិតដល់ប្អូនៗសិស្សានុសិស្សក្នុងការជ្រើសរើសមុខជំនាញបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងដើម្បីឈានទៅរកិច្ចសហប្រតិបត្តិការរួមគ្នារវាង កម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប (NGS Prek Leap) និង LSi Business School.
Comments