ពិធីបើកកម្មសិក្សាប្រតិបត្តិប្រឹក្សាគរុកោសល្យនៅវិទ្យាល័យព្រែកលៀប

នាថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣នៅសាលាប្រជុំជំនាន់ថ្មីនៃវិទ្យាល័យព្រែកលៀបបានប្រារព្ធពិធីបើកកម្មសិក្សាប្រតិបត្តិប្រឹក្សាគរុកោសល្យនៅវិទ្យាល័យព្រែកលៀប របស់គ្រូប្រឹក្សាគរុកោសល្យជំនាន់ទី៣នៃមជ្ឈមណ្ទលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ចាន់ រ័ត្ន ប្រធានមជ្ឍមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ និង លោក ឆុំ សុភក្តិ នាយកវិទ្យាល័យព្រែកលៀប។
ក្នុងឱកាសនេះផងដែរ លោកនាយកវិទ្យាល័យព្រែកលៀប បានមានមតិស្វាគមន៍ និងបានធ្វើបទបង្ហាញពីដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី និងសារៈសំខាន់នៃការប្រឹក្សាគរុកោសល្យចំពោះលោកគ្រូអ្នកគ្រូដែលជាផ្នែកមួយនៃការគាំទ្រការអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្រៀនសម្រាប់ការអប់រំនាសតវត្យទី២១។
បន្ទាប់មកឯកឧត្តមបណ្ឌិតសភាចារ្យ ចាន់ រ័ត្ន ប្រធានមជ្ឍមណ្ទលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីក៍បានមានមតិស្វារគមន៍ និងគោលបំណងនៃការចុះកម្មសិក្សាប្រតិបត្តិគរុកោសល្យនៅតាមសាលារៀន ព្រមទាំងបានប្រកាសបើកកម្មសិក្សាប្រតិបត្តិប្រឹក្សាគរុកោសល្យនៅវិទ្យាល័យព្រែកលៀបចាប់ពីពេលនេះតទៅ។
Comments