សន្និសីទអន្តរជាតិស្តីពីសាលារៀនស្វយ័តជាគន្លឹះដើម្បីកំណែទម្រង់ការអប់រំរៀបចំឡើងក្នុងគោលបំណង៖
១.បង្កើតក្រុមបណ្តាញទំនាក់ទំនងអន្តរជាតិពេញលេញមួយដែលអាចគាំទ្រកំណែទម្រង់អប់រំសាលារៀនស្វយ័តប្រកបដោយប្រសិទ្ធភាព។
២.ចងក្រងគំនិតច្នៃប្រឌិតផ្សេងៗអំពីប្រធានបទចម្រុះទាក់ទងនឹងសាលារៀនស្វយ័តតាមរយៈការបោះពុម្ពផ្សាយប្រចាំឆ្នាំក្នុងមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ។
៣.បង្កើតលេខាធិការដ្ឋានអចិន្រ្តៃយ៍សម្រាប់សាលារៀនស្វយ័តនៅកម្ពុជា ដើម្បីគាំទ្រដល់កំណែទម្រង់សាលារៀនស្វយ័ត។
កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ចូលរួមតាំងពិព័រណ៍បង្ហាញស្នាដៃសិស្សក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្ដីពីសាលារៀនស្វយ័តជាគន្លឹះដើម្បីកំណែទម្រង់ការអបររំ។
ការធ្វើផែនការសាលារៀនដើម្បីអ្នកជំនាន់ថ្មី នៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗ។ កម្មវិធីបាននឹងកំពុងប្រារព្ធឡើង២ថ្ងៃជាប់គ្នា ពោលគឺ ថ្ងៃព្រហស្បតិ៍-សុក្រ ១៤-១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។