សិក្ខាសាលាស្តីពីការប្រឹក្សាយោបល់លើការជ្រើសរើសជំនាញនៅឧត្តមសិក្សា និងការតម្រង់ទិសអាជីពសម្រាប់ពេលអនាគត

នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ សាកលវិទ្យាល័យ CamTech បានប្រារព្ធនូវ សិក្ខាសាលាស្តីពីការប្រឹក្សាយោបល់លើការជ្រើសរើសជំនាញនៅឧត្តមសិក្សា និងការតម្រង់ទិសអាជីពសម្រាប់ពេលអនាគត ទៅដល់សិស្សានុសិស្សថ្នាក់ទី១២ នៃ កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ។ ក្នុងនោះដែរ សាកលវិទ្យាល័យក៏បានបង្ហាញដល់សិស្សានុសិស្ស នូវ Robot លើសពីនេះទៅទៀត ក៏បានបង្ហាញសិស្សានុសិស្សអំពី AI និងឱ្យសិស្សានុសិស្សអនុវត្តនូវជំនាញការរចនាផ្ទះផ្នែកខាងក្នុងផងដែរ។ បន្ថែមពីនេះទៀត កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប សូមអរគុណ សាកលវិទ្យាល័យ Camtech ដែលបានប្រគល់នូវសម្ភារៈកីឡា សម្រាប់ប្រើប្រាស់សម្រាប់សិស្សានុសិស្សហ្វឹកហ្វាត់ផងដែរ។

Comments