‎នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំជំនាន់ថ្មីនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បានរៀបចំសិក្ខាសាលាស្តីពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្ប‌‎និម្មិត (AI) សម្រាប់ការបង្រៀន និងរៀន ជូនដល់ថ្នាក់ដឹកនាំរបស់ក្រសួងអប់រំ ក្រោម‌‎អធិបតីភាព៖

  • ឯកឧត្តម អ៊ុង បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
  • ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ក្រសួងអប់រំ យុវជន និងកីឡា
  • ថ្នាក់ដឹកនាំពីក្រសួងអប់រំ យុវជន និងកីឡា

រួមទាំងអ្នកចូលរួម៖

    • ថ្នាក់ដឹកនាំក្រសួង អប់រំ យុវជន និងកីឡា
    • ថ្នាក់ដឹកនាំ និងមន្រ្តីកម្មវិធីសាលារៀនជំនាន់ថ្មី
    • គណៈនាយកវិទ្យាល័យ ព្រែកលៀប
    • លោកគ្រូអ្នកគ្រូវិទ្យាល័យ ព្រែកលៀប
    • និងសិស្សានុសិស្សវិទ្យាល័យ ព្រែកលៀប

‎កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាអ្នកពាក់ព័ន្ធពីលោកគ្រូ អ្នកគ្រូ មន្ត្រីកម្មវិធី‌ស្តីពីរបៀបដែលលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅ​វិទ្យាល័យព្រែកលៀបបានប្រើប្រាស់​បញ្ញាសប្បនិម្មិត(AI or Artificial Interlligence) ដើម្បី​គាំទ្រ​ទៅ​លើ​វិធីសាស្រ្ត​រៀន និងបង្រៀន។

ក្នុងនោះផងដែរ ក៏មានបទបង្ហាញពីលោកគ្រូអ្នកគ្រូក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀបស្តីពីបទពិសោធន៍ប្រើប្រាស់បញ្ញាសិប្បនិម្មិតផ្ទាល់លើប្រធានបទមួយចំនួនដូចជា ការប្រើប្រាស់ AI ក្នុងការ‌‎រៀបចំខ្លឹមសារមេរៀននៅលើវេទិកា AI ផ្សេងៗគ្នាដូចជា បង្កើតកិច្ចតែងការបង្រៀន បង្កើតសន្លឹកកិច្ចការ រៀបចំការ‌‎ពិសោធន៍ ការដោះស្រាយលំហាត់ ការបង្កើតសំណួរ ចម្លើយ ការបង្កើតកិច្ចការគម្រោង ក្បូនខ្នាតនៃការប្រើប្រាស់ ‎Prompt នៅក្នុងការប្រើប្រាស់ AI ការបញ្ចូលបច្ចេកវិទ្យា AI ដើម្បីបង្កើត Animation ក៏មានបទបង្ហាញរបស់សិស្ស‌‎អំពីការបញ្ចូលបច្ចេកវិទ្យា AR និង VR ដើម្បីបង្កើតជាសៀវភៅ ដែលមានលក្ខណៈទាក់ទាញ និងរស់រវើក។ គោល‌‎បំណងនៃកម្មវិធីនេះគឺដើម្បីរៀបចំអភិវឌ្ឍន៍គោលការណ៍ណែនាំ AI ក្នុងការអប់រំកម្ពុជា ដែលនឹងអនុវត្តនៅក្នុង‌‎ប្រព័ន្ធអប់រំនាពេលអនាគត។‎

 

Comments