សូមអបអរសាទរ ប្អូន ប៊ុនណា ហេងឡុង ក្នុងពីធីប្រគល់ពានម្ចាស់ជ័យលាភីលេខ១ ការប្រកួតប្រជែងជជែកដេញដោលជាសាធារណៈក្នុងកម្មវិធីអ្នកបន្តវេនរដូវកាលទី៤ ជាភាសាខ្មែរ ដែលរៀបចំដោយវិទ្យាស្ថាន CEO ថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។
កម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រែកលៀប ពិតជាសូមកោតសរសើរចំពោះប្អូនដែលអាចធ្វើបានដោយជោគជ័យ និងមានមោទនភាពដែលសាលាអាចធ្វើការផ្លាស់ប្តូរប្អូនពីសិស្សម្នាក់ដែលមិនសូវចេះនិយាយ មិនមានភាពក្លាហានក្នុងការចូលរួមប្រកួតប្រជែងផ្សេងៗ ឱ្យក្លាយទៅជាបុគ្គលដែលមានភាពស្ទាត់ជំនាញក្នុងការនិយាយជាសាធារណៈ និងអាចចូលរួមប្រកួតប្រជែង ក៍ដូចជាធ្វើជាអ្នកសម្របសម្រួលគ្រប់កម្មវិធីមិនថាក្នុងឬក្រៅប្រទេស។

Comments