ការចុះអនុស្សារណៈយោគយល់រវាងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប និងសាលា​ Step Forward Abroad School

នៅថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប បានរៀបចំផ្សព្វផ្សាយអំពីការដាក់អាហារូបករណ៍ ដល់សិស្សានុសិស្សក្នុងសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប ដែលមានបំណងបន្តការសិក្សានៅប្រទេសចិន និងឱកាសទទួលបានការផ្លាស់ប្ដូរនូវបទពិសោធ បច្ចេកទេស ទស្សនកិច្ចសិក្សា និងអត្ថប្រយោជន៍ផ្សេងៗ ដែលរៀបចំដោយ Step Forward Abroad School។

សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប (New Generation School Prek Leap High School) មានទីតាំងនៅ ផ្លូវជាតិលេខ 6A សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តំណាងដោយ លោកនាយក អ៊ុំ សុភក្ដិ និងសាលាបណ្តុះបណ្តាល ស្ទប ហ្វរវើដ អឺបដ ស្នួល (Step Forward Abroad School ) មានទីស្នាក់ការ នៅអគារលេខ 87 ផ្លូវលេខ 155 សង្កាត់ទួលទំពូងទីមួយ ខណ្ឌចំការមន រាជធានីភ្នំពេញ តំណាងដោយ លោក លឹម វុទ្ធី ។

សា្ថប័នអប់រំទាំងពីរបានយោគយល់ គាំទគ្ន សហការគ្ន ដូចខាងក្រោម៖

– ភាគីទាំងពីរឯកភាពគ្នាជម្រុញផែនការណ៍ចុះតម្រង់ទិសសិស្សមធ្យមសិក្សា ក្រោមសិក្ខាសាលា ប្រធានបទ “ការ បណ្តុះក្តីស្រមៃទៅសិក្សានៅបរទេស” ។

– ភាគីទាំងពីរឯកភាពគ្នាជម្រុញគំនិតសិក្សានៅក្រៅប្រទេស ដល់សិស្សមធ្យមសិក្សា តាមរយៈឱកាសទទួលបានអា ហារូបករណ៍ ៥០កន្លែង ក្នុងមួយឆ្នាំ និងទស្សនកិច្ចសិក្សាទៅកាន់សាកលវិទ្យាល័យប្រទេសចិន។

-ភាគីទាំងពីរឯកភាព គាំទ្រគ្នា សហការគ្នាចាប់ពីថ្ងៃចុះហត្ថលេខានេះ រហូតដល់ ខែមករា ឆ្នាំ២០២៦។

Comments