ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយសម្រាប់អភិវឌ្ឍន៍កម្មវិធីសិក្សាចំណេះទូទៅក្រសួងអប់រំ យុវជន និងកីឡាបានបង្កើតគោលនយោបាយអប់រំបំណិនជីវិតឆ្នាំ២០០៦ដែលអាចអនុវត្តបានទាំងការអប់រំក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ គោលនយោបាយអប់រំ បំណិនជីវិតឆ្នាំ២០០៦ បានកំណត់អំពីនិយមន័យបំណិនជីវិត និង ប្រភេទបំណិនជីវិត។ កម្មវិធីសិក្សាថ្មីនេះត្រូវរៀបរៀងឡើងក្នុងសៀវភៅដែលមានឈ្មោះថា សៀវភៅបំណិនជីវិតឬ Life Skills Book។
បំណិនអាជីព ជាបំណិនទាំងឡាយណាដែលផ្តោតលើសមត្ថភាពវិជ្ជាជីវៈជាក់ស្តែង ហើយចែកជាពីរផ្នែកទៀតគឺបំណិនអាជីពងាយ និង បំណិនវិជ្ជាជីវៈ។បំណិនអាជីពងាយ បង្រៀននៅក្នុងកម្មវិធីសិក្សាបំណិនជីវិតតាមមូលដ្ឋានពីថ្នាក់ទី ១ ដល់ទី ១០ហើយបំណិន វិជ្ជាជីវៈគឺ បង្រៀននៅក្នុងកម្មវិធីអប់រំវិជ្ជាជីវៈជម្រើសសម្រាប់ថ្នាក់ទី១១និង១២។
នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាល័យព្រែកលៀប កម្មវិធីជំនាន់ថ្មី ក្នុងមុខវិជ្ជា បំណិតជិវិត ដែលបង្រៀនដោយអ្នកគ្រូ ប៊ួយ ស៊ីណា។ អ្នកគ្រូបានដឹងនាំសកម្មភាពបង្រៀន និងរៀន សិស្សថ្នាក់ទី 7P2ស្តីពីរបៀបធ្វើបង្អែម ដោយប្រើប្រាស់វិធីសាស្រ្ត៖ ការសិក្សាបែបសហការ ល្បិចបង្រៀន ៖ ការសិក្សាជាក្រុម។