អបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា

គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ វិទ្យាល័យព្រែកលៀប កម្មវិធីសាលារៀនជំនាន់ថ្មី សូមចូលរួមអបអរសាទរ ទិវាសិទ្ធនារីអន្តរជាតិ ៨មីនា។

គួររំលឹកផងដែរថាសិទ្ធិសំខាន់ៗរបស់នារីមាន៖ សិទ្ធិចូលរួមក្នុងការបញ្ចេញមតិយោបល់, សិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ, សិទ្ធិចូលរួមក្នុងការទទួលមុខតំណែង, សិទ្ធិចូលរួមក្នុងការអភិវឌ្ឈន៍។ លើសពីនេះទៅទៀតសិទ្ធិពិសេសរបស់នារីមាន ៦យ៉ាងគឺ ៖

១-សិទ្ធិមានសមភាពខាងផ្លូវភេទ គឺភេទណាក៏ដូចណាអាចធ្វើអ្វីៗបានតាមសមត្ថភាព

២-សិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នានឹងបុរស គឺកិច្ចការស្មើគ្នាឱ្យកម្រៃស្មើគ្នា

៣- សិទ្ធិមានសមភាពរវាងប្តីប្រពន្ធ គឺភាពជាប្រពន្ធមានតម្លៃស្មើគ្នានឹងប្តី

៤- សិទ្ធិទទួលកិច្ចការពារពីការកេងប្រវ័ញ្ច គឺសង្គមនិងរដ្ឋមានកាតព្វកិច្ចការពារកុំឱ្យមានការងារកេងប្រវ័ញ្ចលើស្រ្តីភេទតាមគ្រប់មធ្យោបាយ

៥- សិទ្ធិទទួលការឈប់សម្រាកពេលសម្រាលកូន គឺត្រូវមានច្បាប់អនុញ្ញាតឱ្យស្រ្តីឈប់សម្រាកពីការងារក្នុងពេលមុនពេលនិងក្រោយពេលសម្រាលកូន

៦- សិទ្ធិរួមផុតពីទោសប្រហារជីវិតក្នុងពេលមានគភ៌ ប្រសិនបើមានទោសប្រហាជីវិតមនុស្សទោសនេះមិនត្រូវអនុវត្តលើស្រីមានផ្ទៃពោះឡើយ ។

 

Comments