ការប្រឡងកម្មវិធីគណិតវិទ្យា (Caribou) សម្រាប់ថ្នាក់ទី ៨ ៩ ១០ និង១១ ឆ្នាំសិក្សា២០២២-២០២៣

Caribou គឺជាវេទិកាអប់រំតាមអ៊ីនធើណេតដែលផ្តល់ជូននូវការសិក្សាគណិតវិទ្យា និងការប្រកួតប្រជែងសម្រាប់សិស្សចាប់ពីថ្នាក់បឋមសិក្សារហូតដល់ចប់វិទ្យាល័យ។ ការចូលរួមក្នុងការប្រកួតមួយចំនួន និងធនធានជាច្រើនគឺមិនគិតថ្លៃទេ។ ដោយសារធនធានទាំងអស់មានលក្ខណៈនិម្មិត (Virtual) ទាំងស្រុង ដែលវាអនុញ្ញាតឱ្យសិស្សអាចសិក្សាពីចម្ងាយ គ្រប់ទីកន្លែង និងការកំណត់ការសិក្សាចម្រុះផងដែរ។

ការប្រកួតគណិតវិទ្យា Caribou ឬ Caribou Cup គឺជាការប្រកួតគណិតវិទ្យាតាមអ៊ីនធើណេតអន្តរជាតិដែលបានធ្វើឡើងចំនួន 6 ដងក្នុងឆ្នាំសិក្សា ដែលជាធម្មតាមានរយៈពេល ២ថ្ងៃក្នុងខែតុលា វិច្ឆិកា មករា កុម្ភៈ មេសា និងឧសភា។

យោងតាមការអភិវឌ្ឍផ្នែកការគិតបែបស៊ីជម្រៅ (Critical thinking) និងការគិតបែបតក្កវិទ្យា (logic) របស់សិស្សានុសិស្សដោយផ្អែកលើមុខវិជ្ជាគណិតវិទ្យា វិទ្យាល័យ ព្រែកលៀបបានធ្វើការផ្សព្វផ្សាយដំណឹងដល់មាតាមិតា អាណាព្យាបាល និងសិស្សានុសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ទាំងអស់ក្នុងឆ្នាំសិក្សា២០២១-២០២២ ស្តីពីការរៀបចំកម្មវិធីប្រឡងគណិតវិទ្យា (Caribou contest) លើកទី៤ ដែលការប្រឡងនេះមានចំនួន៦លើកក្នុង១ឆ្នាំតាមប្រព័ន្ធអនឡាញ (Online)។

កាលបរិច្ឆេទប្រឡង៖

២០២២ តុលា ថ្ងៃទី១៩ និងថ្ងៃទី២០
វិច្ឆិកា ថ្ងៃទី២៣ និងថ្ងៃទី២៤
២០២៣ មករា ថ្ងៃទី១៨ និងថ្ងៃទី១៩
កុម្ភៈ ថ្ងៃទី១៥ និងថ្ងៃទី១៦
មេសា ថ្ងៃទី០៥ និងថ្ងៃទី០៦
ឧសភា ថ្ងៃទី០៣ និងថ្ងៃទី០៤

 

ការសន្សំពិន្ទុ៖

ចំណាត់ថ្នាក់ លេខ១ លេខ២ លេខ៣ លេខ៤ និងបន្តបន្ទាប់
រង្វាន់ 100$ x ពិន្ទុ 75$ x ពិន្ទុ 50$ x ពិន្ទុ 30$ x ពិន្ទុ

 

សារៈប្រយោជន៍៖

១. សិក្សានុសិស្សទាំងអស់នឹងទទួលបានវិញ្ញាបនបត្រអេឡិចត្រូនិច (e-certificate) រៀងរាល់ការចូលរួមប្រឡង

២. ទទួលបានអាហារូបករណ៍នៅសិក្សានៅ Brock University (សម្រាប់ថ្នាក់ទី១១ និងថ្នាក់ទី១២ អ្នកដែលមានពិន្ទុខ្ពស់ (to grade 11/12 students)

៣. មេដៃសម្រាប់សិស្សលេចធ្លោ ក្នុងប្រទេសកម្ពុជា (មេដៃរៀបចំដោយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា)

  • មេដៃមាស៖ សិស្សមានពិន្ទុខ្ពស់ស្ថិតនៅលំដាប់Top 10%
  • មេដៃប្រាក់៖ សិស្សមានពិន្ទុខ្ពស់ស្ថិតនៅលំដាប់Top 20%
  • មេដៃសំរិត៖ សិស្សមានពិន្ទុខ្ពស់ស្ថិតនៅលំដាប់Top 30%

៤. ទទួលបានវិញ្ញាបនបត្រនៃការចូលរួមការប្រកួតប្រជែងគណិតវិទ្យា Caribou Contest (រៀបចំដោយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា)

៥. អភិវឌ្ឍសមត្ថភាពរបស់សិស្ស

  • អភិវឌ្ឍសមត្ថភាព និងជំនាញត្រិះរិះពិចារណ (Critical thinking) ជំនាញគិតបែបតក្កវិទ្យា (Logic skills)
  • ពង្រឹងសមត្ថភាព និងការត្រៀមខ្លួនចូលមហាវិទ្យាល័យ និងការងារ។

 

Comments