នាថ្ងៃទី០៧ និងថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២៣ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីលទ្ធផលការងារដែលបានអនុវត្តក្នុងពេលកន្លងមកក្នុងការស្វែងរកបញ្ហាប្រឈមនានា ដើម្បីធ្វើការដោះស្រាយ និងលើកទិសដៅបន្តសម្រាប់ការអនុវត្តនៅឆមាសទី២ ។ នៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងនេះត្រូវបានអនុញ្ញាតិអោយក្រុមមុខវិជ្ជាទាំងអស់បង្ហាញពីលទ្ធផលដែលសម្រេចបាន លទ្ធផលការសិក្សាតាមមុខវិជ្ជានិមួយៗគ្រប់កម្រិតថ្នាក់ បញ្ហាប្រឈម និងសំណូមពរដើម្បីឆ្លើយតបទៅការងារបង្រៀន និងរៀន ជាពិសេសេលទ្ធផលនៃការសិក្សារបស់សិស្ស។
ក្នុងឱកាសនោះក៍មានការឡើងធ្វើបទបង្ហាញអំពីការងារបណ្ណាល័យ ការប្រឹក្សាអាជីព ការប្រឹក្សាគុរុកោសល្យ ការងាររដ្ឋបាល ការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងការងារបច្ចេកទេសផងដែរ។
លោក ឆុំ សុភក្តិ នាយកវិទ្យាល័យព្រែកលៀក៍បានធ្វើការបូកសរុបលទ្ធផលនែសិក្ខាសាលាឆ្លុះបញ្ចាំង ដោយធ្វើការដោះស្រាយនូវសំណូមពរ ក៍ដូចជាបញ្ហាប្រឈមរផ្សេងៗដែលកើតមានក្នុងពេលកន្លងមកដែលធ្វើអោយជះឥទ្ធិពលដល់លទ្ធផលនៃការសិក្សារបស់សិស្ស និងបានលើកទិសដៅបន្តដែលត្រូវអនុវត្តសម្រាប់ឆមាសទី២ និងឆ្នាំបន្ទាប់ៗទៀត។
#កម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប