កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី21 ក្រោមប្រធានបទ STEM និងការផលិតអាហារ

ពិធីបិទកម្មវិធី “ប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១” ប្រធានបទ៖ “STEM និងការផលិតអាហារ”
សៀមរាប៖ នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបិទ កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ «STEM និងការផលិតអាហារ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីប្រតិភូយុវជន អញ្ជើញមកពីទូទាំង២៥រាជធានី ខេត្ត។
គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ទាំង២៥ រាជធានី ខេត្ត លើការតាំងពិពណ៌បង្ហាញគម្រោង និងការធ្វើបទបង្ហាញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប។
ក្នុងនោះសិស្សសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប ក្រុម never give up ដែលតំណាងរាជធានីភ្នំពេញ បានដាក់តាំងបង្ហាញស្នាដៃស្រាវជ្រាវលើគម្រោង Digital Aquaponics នេះផងដែរ។
Comments