ការថែទាំកុំព្យូទ័ររបស់សិស្សានុសិស្សថ្នាក់ទី៧

នរណាៗក៏តែងតែ ចង់អោយកុំព្យូទ័ររបស់គេប្រើបានយូរឆ្នាំដែរ ប៉ុន្តែពេលខ្លះយើងមិនដឹងថាត្រូវធ្វើដូចម្តេចនោះទេដើម្បីប្រើបានយូរឆ្នាំ។ កុំព្យូទ័រមួយ អាចប្រើប្រាស់បានយូរ​អាស្រ័យលើកត្តាសំខាន់ពីរយ៉ាងគឺយើងចេះ ថែរក្សាទុកដាក់កុំព្យូទ័រអោយបានល្អចៀសវាងការធ្លាក់បែកបាក់ ឬ ត្រូវទឹកជាដើម។

សិស្សានុសិស្សថ្នាក់ទី៧ក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រែកលៀបគឺជាសិស្សថ្មីទាំងបរិបទការសិក្សា និងទំនាក់ទំនង។ នាពេលព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ មុខវិជ្ជា ព័ត៌មានវិទ្យា ដែលបង្រៀនដោយលោកគ្រូ សោ មុនីរតនៈ លោកគ្រូបានណែនាំសិស្សានុសិស្សទាំងអស់ឱ្យចេះពីរបៀបថែទាំកុំព្យូទ័រទាំងផ្នែករឹង និងផ្នែកទន់។

Comments