សកម្មភាពបង្រៀន និងរៀនមុខវិជ្ជាបំណិន “របៀបធ្វើបង្អែម”

ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយសម្រាប់អភិវឌ្ឍន៍កម្មវិធីសិក្សាចំណេះទូទៅក្រសួងអប់រំ យុវជន និងកីឡាបានបង្កើតគោលនយោបាយអប់រំបំណិនជីវិតឆ្នាំ២០០៦ដែលអាចអនុវត្តបានទាំងការអប់រំក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ គោលនយោបាយអប់រំ បំណិនជីវិតឆ្នាំ២០០៦ បានកំណត់អំពីនិយមន័យបំណិនជីវិត និង ប្រភេទបំណិនជីវិត។ កម្មវិធី​សិក្សា​ថ្មី​នេះ​ត្រូវ​រៀប​រៀង​ឡើង​ក្នុង​សៀវភៅ​ដែល​មាន​ឈ្មោះ​ថា ​សៀវ​ភៅ​បំណិន​ជីវិត​ឬ​ Life Skills Book​។

បំណិនអាជីព ជាបំណិនទាំងឡាយណាដែលផ្តោតលើសមត្ថភាពវិជ្ជាជីវៈជាក់ស្តែង ហើយចែកជាពីរផ្នែកទៀតគឺបំណិនអាជីពងាយ និង បំណិនវិជ្ជាជីវៈ។បំណិនអាជីពងាយ បង្រៀននៅក្នុងកម្មវិធីសិក្សាបំណិនជីវិតតាមមូលដ្ឋានពីថ្នាក់ទី ១ ដល់ទី ១០ហើយបំណិន វិជ្ជាជីវៈគឺ បង្រៀននៅក្នុងកម្មវិធីអប់រំវិជ្ជាជីវៈជម្រើសសម្រាប់ថ្នាក់ទី១១និង១២។

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាល័យព្រែកលៀប កម្មវិធីជំនាន់ថ្មី ក្នុងមុខវិជ្ជា បំណិតជិវិត ដែលបង្រៀនដោយអ្នកគ្រូ ប៊ួយ ស៊ីណា។ អ្នកគ្រូបានដឹងនាំសកម្មភាពបង្រៀន និងរៀន សិស្សថ្នាក់ទី៧ ស្តីពីរបៀបធ្វើបង្អែម ដោយប្រើប្រាស់វិធីសាស្រ្ត៖ ការសិក្សាបែបសហការ និងល្បិចបង្រៀន  ៖ ការសិក្សាជាក្រុម។

 

Comments