រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាជាមួយលោកនាយកនៃកម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រែកលៀប ក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃការដឹកនាំ និងការអនុវត្តវិធីសាស្រ្តបង្រៀន ដើម្បីលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សនៅមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត បានថ្លែងអំណគុណដល់លោកនាយកនៃកម្មវិធីសាលារៀនជំនាន់ថ្មីទាំង២ រូបដែលបានចំណាយពេលវេលាចុងសប្តាហ៍ដ៍មានតម្លៃមកចូលរួមចែករំលែកបទពិសោធន៍ និងពិភាក្សាបន្ថែមលើការអនុវត្តវិធីសាស្រ្តបង្រៀន។
០៤ ឧសភា ២០២៤ | មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ
Comments