នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ តាមរយៈNGPRC យើងមានអ្នកជំនាញមកពីស្ថាប័ន Ligth over Ligth ប្រទេសម៉ាឡេស៊ី អ្នកជំនាញខាងអប់រំSTEM បានធ្វើទស្សនៈកិច្ចនៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ហើយការទស្សនៈកិច្ចនេះគឺជាការចុះជួប និងពិភាក្សាការងារ ការទំនាក់ទំនង និងការងារការអប់រំSTEMដើម្បីធ្វើការសហការ និងគាំទ្រទៅលើផ្នែកនេះពី Ligth over Ligth មកដល់សាលារៀនជំនាន់ថ្មី។ គួបញ្ជាក់ផងដែរថាដំណើរទសទ្សនាកិច្ចនេះគឺចាប់ពីថ្ងៃទី១៦ទៅដែលរួមមាន ៖
ទី១. សាលាបឋមសិក្សាអគ្គមហេសីនៅថ្ងៃទី១៦ ពេលព្រឹកចាប់ពីម៉ោង៨
ទី២. វិទ្យាល័យព្រែកអញ្ចាញពេលរសៀលចាប់ពីម៉ោង១និង៣០នាទីរសៀល
ទី៣. សាលាបឋមអង្គរបានថ្ងៃទី១៧ ពេលព្រឹកម៉ោង៨ សាលារៀនពាមជីកងម៉ោង១០
ទី៤. វិទ្យាល័យ ហ៊ុនសែនកំពង់ចាម និងបឋមអនុវត្តម៉ោង១និង៣០នាទីរសៀល
ដោយឡែកនៅថ្ងៃទី២២ មករា គឺវិទ្យាល័យគោកព្រីង និងបឋមសិក្សាស្វាយព្រហូត នៅម៉ោង៩ព្រឹក សម្រាប់វិទ្យាល័យព្រះស៊ីសុវត្ថិ គឺនៅថ្ងៃទី២៣ពេលព្រឹកម៉ោង៨ និងវិទ្យាល័យព្រែកលៀបពេលរព្រឹកម៉ោង៩និង០០នាទី។