ថ្ងៃ ពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹង ឆ្នាំពីរពាន់ម្ភៃបួន ខែមេសា ថៃ្ងទី ម្ភៃបួន ចាប់ពីម៉ោងពីររសៀលទៅនៅវិទ្យាល័យព្រែកលៀបមានបើកពិធីចែកប្រាក់អាហារូបករណ៍ជូនដល់សិស្សក្រីក្រ ក្រោមអធិបតីភាពរបស់ លោក គូ រចនា ប្រធានការិយាល័យអប់រំខណ្ឌជ្រោយចង្វារ ព្រមទាំងមានសមាសភាព ចូលរួមដូចខាងក្រោម៖
- លោក គូ រចនា ប្រធានការិយាល័យអប់រំខណ្ឌជ្រោយចង្វារ
- លោក គង់ ឬទ្ធាវុធ ក្រុមប្រឹក្សាសង្កាត់ (តំណាងចៅសង្កាត់ព្រែកលៀប)
- លោក ឆុំ សុភ័ក្ត នាយក
- លោក យក់ សោភ័ នាយករង
- លោកស្រី វ៉ៅ សំអូន នាយិការង
- លោក វង់ សូវ៉ុន ប្រធានគណៈកម្មការទ្រទ្រង់សាលា
- លោក ដេង សំណាង គណនេយ្យ
- លោកស្រី សុត សេរីម៉ាច បណ្ណារក្ស
- លោកស្រី មាន រាត្រី រដ្ឋបាល
- លោក រុន សារឿន គ្រូបង្រៀន
- លោកស្រី ប៊ួយ ស៊ីណា គ្រូបង្រៀន (ទទួលបន្ទុកអាហារូបករណ៍)
ជាកិច្ចចាប់ផ្តើម លោកស្រី វ៉ៅ សំអូន នាយិការង វិទ្យាល័យព្រែកលៀបបានថ្លែងជាមតិស្វាគមន៍ទៅ ដល់អង្គពិធីទាំងមូល និងធ្វើការណែនាំទៅដល់សិស្សានុសិស្សទាំង៩០នាក់ ដែលបានចូលរួមស្តីពីគោលការណ៍ មួយចំនួនរបស់សិស្សអាហារូបករណ៍ដែលត្រូវចូលរួមអនុវត្តជារៀងរាល់នោះរួមមាន៖
១. ត្រូវទៅចុះវត្តមាននៅបន្ទប់គេហកិច្ចជារៀងរាល់ថ្ងៃនៃការសិក្សា
២. ត្រូវមានវិន័យ សីលធម៌ និងគោរពតាមច្បាប់សាលាដែលមាន
៣. ត្រូវមានវត្តមានទាំងអាណាព្យាបាល និងសិស្សផ្ទាល់ ពេលសាលាហៅមកជួប
៤. ត្រូវតែជាសិស្សដែលរៀនពូកែ ក្លាហាន
ក្រោយពេលលោកស្រី វ៉ៅ សំអូន ធ្វើការណែនាំចប់ លោក ឆុំ សុភ័ក្ត នាយក វិទ្យាល័យព្រែកលៀប ក៏បានណែនាំបន្ថែមទាក់ទងការដែលត្រូវទទួលបានអាហារូបករណ៍នេះផងដែរ។ បន្ទាប់មកលោក គង់ ឬទា្ធវុធ ក្រុមប្រឹក្សាសង្កាត់(តំណាងចៅសង្កាត់ព្រែកលៀប) បានធ្វើការផ្តាំផ្ញើទៅដល់កូន ក្មួយដែលបានទទួលអាហារូបករណ៍ក្នុងឆ្នាំសិក្សានេះឱ្យធ្វើជាកូនល្អ ព្រោះកូនល្អជាទ្រព្យរបស់ឪពុកម្តាយ សាលារៀន និងសង្គមជាតិ។ ដើម្បីក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងប្រជាពលរដ្ឋល្អនោះ កូនក្មួយទាំងអស់ គ្រាន់តែប្រឹងប្រែងរៀនសូត្រឱ្យបានពូកែចេះជួយការងារឪពុកម្តាយនៅផ្ទះ និងមិនប្រព្រឹត្តអំពើដែលសង្គមស្អប់ ខ្ពើម និងខុសច្បាប់របស់ប្រទេស។ បន្ទាប់មកទៀតលោក គូ រចនា ប្រធានការិយាល័យអប់រំខណ្ឌជ្រោយចង្វារ បានថ្លែងប្រាប់អំពីប្រភពថវិកាដែលបានផ្តល់ទៅឱ្យសិស្សានុសិស្សតាមសាលានីមួយៗជារៀងរាល់ឆ្នាំ បើទោះបី ជាថវិកាមិនមានច្រើនតែវាជាការចូលរួមចំណែកមួយរបស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ និងជួយ សិស្សានុសិស្សឱ្យមានលទ្ធិភាពក្នុងការទិញសម្ភារៈសិក្សាដែរ។ ជាចុងក្រោយលោកបានកោសសរសើរ ចំពោះសាលាវិទ្យាល័យព្រែកលៀបដែលបានខិតខំប្រឹងប្រែងធ្វើការងារតាមការណែនាំរបស់មន្ទីរអប់រំយុវជន និងកីឡាបានយ៉ាងល្អ។ ជាចុងក្រោយលោកសូមអរគុណនិងជូនពរឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច ។
ក្រោយបញ្ចប់ការសំណេះសំណាលនិងមតិផ្តាំផ្ញើរួចរាល់មក លោកគូ រចនា លោកគង់ ឬទ្ធាវុធ លោកវង់ សាវ៉ុន លោកឆុំ សុភ័ក្ត លោកយក់ សោភ័ណ លោកស្រីវ៉ៅ សំអូន ក៏បានធ្វើការចែកប្រាក់ដល់សិស្សក្រីក្រតំណាងដោយក្នុងម្នាក់ចំនួនប្រាំម៉ឺនរៀល(៨០០០០៛) សម្រាប់ប្រាក់លើក ទី២។ ពិធីចែកអាហារូបករណ៍សិស្សក្រីក្រ បានចប់សព្វគ្រប់នៅ វេលាម៉ោង បួននឹងសាមសិបនាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ និងសិ្នទ្ធស្នាលក្រៃលែង ។