ពិធីប្រកាសបិទកម្មសិក្សាសង្កេត និងពាក់កណ្ដាលប្រតិបត្តិ ដល់គរុនិស្សិតកម្រិតឧត្តម(បរិញ្ញាបត្រ+២) ជំនាន់ទី២ ឆ្នាំទី១ មណ្ឌលកម្មសិក្សា វិទ្យាល័យ ព្រែកលៀប

នាថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅសាលាប្រជុំជំនាន់ថ្មី វិទ្យាល័យព្រែកលៀបបានប្រារព្ធពិធីប្រកាសបិទកម្មសិក្សាសង្កេត និងពាក់កណ្ដាលប្រតិបត្តិដល់គរុនិស្សិតកម្រិតឧត្តម(បរិញ្ញាបត្រ+២)ជំនាន់ទី២ ឆ្នាំទី១ នៅមណ្ឌលកម្មសិក្សាវិទ្យាល័យព្រែកលៀប ក្រោមការដឹកនាំរបស់លោកស្រី វ៉ៅ សំអូននាយិការរង វិទ្យាល័យព្រែកលៀប និងលោក យក់ សោភ័ណ នាយករង វិទ្យាល័យព្រែកលៀប ព្រមទាំងមានការចូលរួមពីលោកគ្រូអ្នកគ្រូត្រួតពិនិត្យនៃវិទ្យាស្ថានជាតិអប់រំ លោកគ្រូអ្នកគ្រូដឹកនាំ និងលោកគ្រូអ្នកគ្រូដែលជាកម្មសិក្សាការីផងដែរ។

ជាកិច្ចចាប់ផ្តើម លោកស្រី វ៉ៅ សំអូន នាយិការរង វិទ្យាល័យព្រែកលៀបបានមានមតិស្វាគមន៍ និងធ្វើការថ្លែងរបាយការណ៍កម្មសិក្សាសង្កេត និងពាក់កណ្ដាលប្រតិបត្តិដែលមានរយៈពេលមួយខែដោយគិតចាប់ថ្ងៃទី០១ ខែកក្កដា ដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដែលក្នុងនោះរួមមាន ៧ឯកទេស ៖ ភាសាខ្មែរ ភាសាអង់គ្លេស ព័ត៌មានវិទ្យា គណិតវិទ្យា ភូមិវិទ្យា ផែនដីវិទ្យា និងជីវវិទ្យា ដែលមានកម្មសិក្សាការីសរុប ៨៥នាក់ ស្រី៤១នាក់។

ជាកិច្ចបន្ទាប់ លោក យក់ សោភ័ណ នាយករង វិទ្យាល័យព្រែកលៀបបានមានមតិសំណេះសំណាល និងបណ្តាំផ្ញើ ព្រមទាំងបានប្រកាសបិទកម្មវិធីកម្មសិក្សាសង្កេត និងពាក់កណ្ដាលប្រតិបត្តិដល់គរុនិស្សិតកម្រិតឧត្តម(បរិញ្ញាបត្រ+២) ជំនាន់ទី២ ឆ្នាំទី១ នៅមណ្ឌលកម្មសិក្សា វិទ្យាល័យព្រែកលៀប ចាប់ពីពេលនេះតទៅ។

Comments