កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បានប្រារព្ធពិធីប្រគល់លិខិតសរសើរ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នាថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ច្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក យក់ សោភ័ណ នាយករងវិទ្យាល័យ ព្រែកលៀប និងលោកស្រី វ៉ៅ សំអូន នាយិការងវិទ្យាល័យ ព្រែកលៀប ដោយមានការចូលរួមដ៏ច្រើនកុះករ ពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងសិស្សានុសិស្ស នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀបផងដែរ ។ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលមានឈ្មោះទទួលលិខិតសរសើរគឺត្រូវបានចែកជា៣ផ្នែកដូចជា៖
- ផ្នែកក្រុមព្រឹក្សាយុវជន
- ផ្នែកក្រុមព្រឹក្សាកាកបាទក្រហម
- ផ្នែកក្រុមព្រឹក្សាកាយរិទ្ធិ
ដើម្បីជាការអរគុណ និងលើកទឹកចិត្តជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលក្រៅម៉ោងសិស្សា ចូលរួមចំណែកក្នុងការងារសាលា ក៏ដូចជាការងារសង្គម ដូចជា៖ ការសម្រួលចរាចរណ៍ ពង្រឹងវិន័យសាលា សម្អាតបរិស្ថាន ជាដើម។