អ្នកទាំងអស់គ្នាដេីម្បីការសិក្សា ការសិក្សាដើម្បីអ្នកទាំងអស់គ្នា !
ថ្ងៃសៅរ៍ ០៥រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបេីកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ និងចែករង្វាន់សិស្សពូកែឆ្នាំ២០២២-២០២៣ ក្នុងបរិវេណវិទ្យាល័យ ជា សុីម ឈូកវ៉ា នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងនោះសិស្សានុសិស្សក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀបបានទទួលរង្វាន់ផ្នែកចំណាត់ថ្នាក់ប្រចាំឆ្នាំពីលេខ១ដល់លេខ៣ ចំនួន៧៥នាក់ និងសិស្សពូកែអន្តរជាតចំនួន២៧នាក់។
Comments