វិស័យអប់រំកាយ និងកីឡា ដែលជាវិស័យមួយរបស់ជាតិ ត្រូវខិតខំជំរុញខ្លាំងដើម្បីធ្វើការកែទម្រង់វិស័យកីឡា និងពង្រឹងយន្តការដែលមាន ស្រាប់ ដើម្បីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា តាមរយៈការពង្រឹងសហព័ន្ធកីឡា លើក កម្ពស់ការបណ្ដុះបណ្តាលធនធានមនុស្ស អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ពង្រឹង និង ពង្រីកសកម្មភាពអប់រំកាយក្នុងម៉ោងសិក្សា និងការងារកីឡាក្រៅម៉ោងសិក្សា លើកទឹកចិត្តដល់មហាជនហាត់ប្រាណជាប្រចាំ ដើម្បីសុខភាពផ្សារភ្ជាប់សកម្មភាពអប់រំ កាយ និងកីឡាទៅនឹងកិច្ចការសង្គម វប្បធម៌ និងលុបបំបាត់បាតុភាពអសកម្មផ្សេងៗ នៅក្នុងសង្គម។ សិស្សានុសិស្សក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី ថ្នាក់ទី៧ ៨ និង៩ បាននឹងកំពុងសិក្សាមុខវិជ្ជកីឡាយ៉ាងសកម្ម។ #Grade:7NGS-B1
Comments