សិក្ខាសាលា​ស្ដីពី​”ចម្លាក់​ស្បែក​”​

នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី២៤​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​វិទ្យាល័យ​ព្រែកលៀប​ បាន​ការ​សហការ​ពី​សំណាក់​ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានីភ្នំពេញ​ បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី​”ចម្លាក់​ស្បែក​”​ ក្រោម​អធិបតីភាព​ លោកស្រី​ ណម​ ណារីម​ ប្រធាន​ស្ដី​ទី​ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានីភ្នំពេញ​ មាន​ការ​ចូលរួម​ពី​ លោក​ គូ​ រចនា​ ប្រធាន​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ខណ្ឌ​ជ្រោយ​ចង្វា​ លោកសាស្ត្រាចារ្យ​​ ម៉ាន់​ កុសល​ ប្រធាន​សមាគម​សិល្បៈ​សុវណ្ណភូមិ​ គណៈនាយក​ វាគ្មិន​នៃ​មន្ទីរ​វប្បធម៌​ លោកគ្រូ​ អ្នកគ្រូ​ មុខវិជ្ជា​អក្សរសាស្ត្រ​  អ្នកគ្រូ​​ប្រឹក្សា​អាជីព​ និង​សិស្សានុសិស្ស​ប្រមាណ​ ១២០នាក់​ នា​សាលា​ប្រជុំ​ជំនាន់​ថ្មី​ វិទ្យាល័យ​ព្រែកលៀប​។
សិក្ខាសាលា​នេះ​ ជា​ការ​ចូល​រួម​មួយ​ដ៏សំខាន់​ក្នុង​ការ​បណ្ដុះ​ ស្មារតី​ យល់​ដឹង​ ស្រឡាញ់​ ថែរក្សា​ ការពារ​ សម្បត្តិ​ដូនតា​ខ្មែរ​ពិសេស​គឺ​ល្ខោន​ស្បែក​។
“យុវជន​ដេីម្បី​វប្បធម៌​ជាតិ​”
“កិច្ចការ​ពារ​មរតក​វប្បធម៌​ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់​រូប​”

Comments