សិក្ខាសិលាឆ្លុះបញ្ចាំងស្តីពីការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប នាដំណាច់ឆមាសទី១ ក្នុងឆ្នាំសិក្សា២០២៣-២០២៤

នាថ្ងៃទី០៨ និង០៩ ខែមេសា ឆ្នាំ២០២៤ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីលទ្ធផលការងារដែលបានអនុវត្តក្នុងពេលកន្លងមកក្នុងការស្វែងរកបញ្ហាប្រឈមនានា ដើម្បីធ្វើការដោះស្រាយ និងលើកទិសដៅបន្តសម្រាប់ការអនុវត្តនៅឆមាសទី២ ។ នៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងនេះត្រូវបានអនុញ្ញាតិអោយក្រុមមុខវិជ្ជាទាំងអស់បង្ហាញពីលទ្ធផលដែលសម្រេចបាន លទ្ធផលការសិក្សាតាមមុខវិជ្ជានិមួយៗគ្រប់កម្រិតថ្នាក់ បញ្ហាប្រឈម និងសំណូមពរដើម្បីឆ្លើយតបទៅការងារបង្រៀន និងរៀន ជាពិសេសេលទ្ធផលនៃការសិក្សារបស់សិស្ស។
ក្នុងឱកាសនោះក៍មានការឡើងធ្វើបទបង្ហាញអំពីការបង្រៀននិងរៀន ការងារបណ្ណាល័យ ការប្រឹក្សាអាជីព ការប្រឹក្សាគុរុកោសល្យ ការងាររដ្ឋបាល ការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងការងារបច្ចេកទេសផ្សេងៗផងដែរ។
លោក ឆុំ សុភក្តិ នាយកវិទ្យាល័យព្រែកលៀក៏បានធ្វើការបូកសរុបលទ្ធផលនែសិក្ខាសាលាឆ្លុះបញ្ចាំង ដោយធ្វើការដោះស្រាយនូវសំណូមពរ ក៍ដូចជាបញ្ហាប្រឈមរផ្សេងៗដែលកើតមានក្នុងពេលកន្លងមកដែលធ្វើអោយជះឥទ្ធិពលដល់លទ្ធផលនៃការសិក្សារបស់សិស្ស និងបានលើកទិសដៅបន្តដែលត្រូវអនុវត្តសម្រាប់ឆមាសទី២ និងឆ្នាំបន្ទាប់ៗទៀត។

 

Comments