ពីចែកអាហារូបករណ៍សិស្សក្រីក្រលើកទី៣

ថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាល័យព្រែកលៀបបានរៀបចំពីចែកអាហារូបករណ៍សិស្សក្រីក្រលើកទី៣ ក្រោមអធិបតីភាពលោក ហ៊ាង ឡាឌី ប្រធានការិយាល័យមធ្យមនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្រី ឈួន សុខហេង អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌជ្រោយចង្វារ លោក អ៊ុជ យាន ចៅសង្កាត់រងសង្កាត់ព្រែកលៀប លោក វង់ សូវ៉ុន ប្រធានគណៈកម្មការគ្របគ្រងសាលារៀន គណៈនាយក លោកគ្រូអ្នកគ្រូ មាតាបិតា និងសិស្សអាហារូបករណ៍នៃវិទ្យាល័យព្រែកលៀប។

Comments