សិស្សឈ្មោះ ដោក សុវណ្ណវឌ្ឍនា ទទួលបានជ័យលាភីលេខ ៤ ក្នុងកម្មវិធីប្រកួតសំណេរយុវជន រដូវកាលទី ២!!!

សូមអបអរសាទរដល់សិស្ស ដោក សុវណ្ណវឌ្ឍនា ទទួលបានជ័យលាភីលេខ ៤  នាក់ក្នុងកម្មវិធីប្រកួតសំណេរយុវជន រដូវកាលទី ២!!!
✍🏼 ក្រោយពីបេក្ខជនបានធ្វើបទបង្ហាញអំពីសំណេរតែងសេចក្ដីរបស់ខ្លួន គណៈកម្មការទាំង ៣ រូបបានវិនិច្ឆ័យដាក់ពិន្ទុ និង សម្រេចប្រគល់៖
ជ័យលាភីលេខ ៤ ៖ ដោក សុវណ្ណវឌ្ឍនា
✍🏼 គួរបញ្ជាក់ផងដែរថា «ថ្ងៃសំណេរយុវជន» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតសំណេរយុវជន រដូវកាលទី ២ នេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី ដែលជានាយកមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី ”តេជោ” ព្រមជាមួយនឹងការចូលរួមពីសំណាក់ គណៈកម្មការទាំង ៣ រូប និង ភ្ញៀវកិត្តិយសជាច្រើនទៀត។
🏵 មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី ” តេជោ” ក៏សូមថ្លែងអំណរគុណដល់ The Desk Coworking Space ផងដែរសម្រាប់ការជ្រោមជ្រែងកម្មវិធីនេះ ក្នុងនាមជាដៃគូផ្ដល់ទីតាំង។
Comments