ថ្ងៃ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទីម្ភៃបី ខែកក្តដា ឆ្នាំពីរពាន់ម្ភៃបួន គណៈនាយកសាលារៀនជំនាន់ថ្មីព្រែកលៀប បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាលារៀន ដើម្បីរៀបចំកម្មវិធីពិនិត្យតាមដាន់សកម្មភាពសាលារៀនវគ្គទី២ ដើម្បីពិនិត្យផ្ទៀងផ្ទាត់លើសកម្មភាពវាយម្លៃលើកទី១។ កម្មវិធីនៃកិច្ចប្រជុំនេះគឺមានការអញ្ជើញពី ក្រុមប្រឹក្សាភិបាល គណៈនាយក និងក្រុមការងារជំនាន់ថ្មីចំនួន២១នាក់ និងស្រ្តីចំនួន៦នាក់។ផ្តើមកម្មវិធីលោក ឆុំ សុភក្តិ បានធ្វើបទបង្ហាញអំពីរបាយការណ៍លើកទី១ ចំពោះបញ្ហា មួយចំនួនដែលសាលាអនុវត្តមិនទាន់បានល្អ។
លោក ហ៊ុន ស៊ីមហួន អនុប្រធានអង្គការខេប បានលើកឡើងថា ការវាយតម្លៃនេះគឺ ធ្វើឡើងដើម្បីចង់ដឹងថាសាលាបានអនុវត្តបានកម្រិតណា ហើយមួយទៀតគឺដើម្បីឱ្យក្រុមប្រឹក្សាបានយល់ច្បាស់អំពីការងាររបស់សាលារៀនក្នុងការកត់ត្រា ដូចជាបញ្ជីគណនេយ្យ សម្ភារ និងការចែកចាយព័ត៌មានរបស់សាលារៀនទៅដល់អ្នកពាក់ព័ន្ធ ជាពិសេសគណៈកម្មការសាលារៀនជាដើម។
លោក ហ៊ាង ឡាឌី៖ មន្ទីរកំពុងណែនាំស្តង់ដាសាលារៀនគំរូ តាមសេចក្តីណែនាំរបស់ក្រសួង ក្នុងការបន្ថែមម៉ោងសិក្សាចំនួន១០ម៉ោងបន្ថែម ហើយនិងបានបញ្ជាក់ពីតួនាទី និងភារកិច្ចចំនួន៤០ម៉ោង ហើយកិច្ចតែងការនោះមានចំនួន៧ម៉ោង បូកស្រង់ពិន្ទុចំនួន៣ម៉ោងទៀត។ ជាគោលដៅរបស់រដ្ឋាភិបាលគឺត្រូវមកជួយគ្នាទៅវិញទៅមក ហើយថ្នាក់ជាតិគឺមិននិយាយអំពី ការកែលម្អ គឺទុក៣ខែសម្រាប់ការកែតម្រូវ ហើយគណៈកម្មការថ្នាក់ក្រោមជាតិជាអ្នកពិនិត្យមើល។ ម្យ៉ាងវិញទៀតយើងត្រូវមានផែនការច្បាស់លាស់ និងត្រូវមានទិន្នន័យពិតប្រាកដ ដើម្បីចង់ដឹងថាធ្វើអ្វីឱ្យបានការគ្រប់គ្រង ហើយនៅទីនេះត្រូវមានការប្រុងប្រយ័ត្ន និងទប់ស្កាត់ និងត្រូវផ្តល់យោបល់ផង និងត្រូវផ្តល់ព័ត៌មានបន្ទាន់ដៅដល់មន្ទីរ។ រាល់ឯកសារសូមរៀបចំជា ក្រូណូឱ្យបានច្បាស់លាស់ និងមានស្តង់ដាទាំង៥។ ឆ្លើយតបនិងសកម្មភាពវាយតម្លៃត្រូវពិនិត្យឱ្យច្បាស់លាស់ ព្រោះជិតដល់ពេលដែលត្រូវវាយតម្លៃពីថ្នាក់ជាតិ លើសពីនេះសូមរៀបចំ ឱ្យមានការពិសោធន៍ និងធ្វើជាទៀងទាត់ និងមានសកម្មភាពជាក់ស្តែងនិងដាក់បញ្ចូលក្នុងក្រុម និងគេហទំព័រសាលារៀនផងដែរ។
លោក នូ រដ្ឋា៖ បង្ហាញពីឧបករណ៍វាយតម្លៃចំនួន៥បន្ថែមទៀតដែលក្នុងនោះមានឧបករណ៍បណ្ណាល័យ ក្រុមប្រឹក្សាកុមារ ទីប្រឹក្សាអាជីព បន្ទប់កុំព្យូទ័រ និងគណៈកម្មការគ្រប់គ្រងសាលារៀន។