អំពីយើង
ប្រវត្តិសាលា
- សាលាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨០ ជាអនុវិទ្យាល័យ ព្រែកលៀប។
- ថ្ងៃ ១២-មេសា-២០០៥ ក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសអនុវិទ្យាល័យ ព្រែកលៀប ទៅជាវិទ្យាល័យ ព្រែកលៀបរហូតមកដល់បច្ចុប្បន្ន
កម្មវិធីសាលារៀនជំនាន់ថ្មី
វិទ្យាល័យ ព្រែកលៀប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាដាក់ឱ្យអនុវត្តកម្មវិធីសាលាជំនាន់ថ្មី ដោយចាប់ផ្តើមពីថ្នាក់ ទី ៧ និង ទី៨ នៅឆ្នាំសិក្សា ២០១៧-២០១៨ ដើម្បីកែលម្អគុណភាពអប់រំ នៅកម្ពុជា។
គោលការណ៍ស្នូលដែលឱ្យនិយមន័យសាលារៀនជំនាន់ថ្មី
- ស្វ័យភាពប្រតិបត្តិ
- បង្ហាញបទដ្ឋានវិជ្ជាជីវៈខ្ពស់
- ផ្សារភ្ជាប់នឹងតម្រូវការគណនេយ្យភាពតឹងរឹង
- មានកាទទួលស្គាល់ជាផ្លូវការ និងការច្នៃប្រឌិតថ្មី
- ក្របខណ្ឌបែងចែកធនធានមានសនិទានភាព
ចក្ខុវិស័យ
ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សពោពេញដោយសមត្ថភាព បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងសីលធ៌ម ប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឈសហគមន៍។
បេសកកម្ម
- លើកកម្ពស់អភិបាលកិច្ចល្អ និងគុណវុឌ្ឍន៍គ្រូប្រកបដោយវិជ្ជាជីវៈខ្ពស់
- ផ្តល់សេវាអប់រំបច្ចេកទេស បច្ចេកវិទ្យាព័ត៌មានវិទ្យានិងបំណិនច្បាស់លាស់
- ធ្វើការជាមួយភាគីពាក់ព័ន្ធរួមមានអជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូអភិវឌ្ឍន៍ និងសហគមន៍
- ពង្រឹងគុណភាពអប់រំ និងសីលធម៌ដល់សិស្សានុសិស្ស ដើម្បីឱ្យគេក្លាយ
- ជាពលរដ្ឋល្អសម្រាប់សហគមន៍ និង ប្រទេសជាតិ។
គុណតម្លៃ
- អភិបាលកិច្ចល្អ
- កិច្ចសហការ
- ក្រមវិជ្ជាជីវៈ
- សីហធម៌
- យេនឌ័រ
- តម្លាភាព
- គណនេយ្យភាព
រចនាសម្ព័ន្ធគណៈគ្រប់គ្រង
លោក នាយក ឆុំ សុភក្តិ
- ទទួលបន្ទុកការងាររួម
- អធិការកិច្ចអចិន្ត្រៃយ៍
- ទំនាក់ទំនង
លោកស្រី នាយិការង វ៉ៅ សំអូន
- ទទួលបន្ទុកការងារបច្ចេកទេស
- ទទួលបន្ទុកផ្នែកបឋមភូមិ
- ទទួលបន្ទុកផ្នែកគេហវិជ្ជា និងសិល្បៈ
- ទទួលបន្ទុកផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ វិន័យ និងបរិស្ថានសាលារៀន
- ទទួលបន្ទុកផ្នែកអធិការកិច្ចគ្រប់មុខ
លោក នាយករង យក់ សោភ័ណ
- ទទួលបន្ទុកការងាររដ្ឋបាល
- ទទួលបន្ទុកផ្នែកទុតិយភូមិ
- ទទួលបន្ទុកផ្នែកគណនេយ្យ មេឡា
- ទទួលបន្ទុកផ្នែកយុវជន កាកបាទក្រហម-កាយរឹទិ្ធក
- ទទួលបន្ទុកផ្នែកកីឡា កសិកម្ម រោងជាង និងព័ត៌មានវិទ្យា
- ទទួលបន្ទុកផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ វិន័យ និងបរិស្ថានសាលារៀន
ការវាយតម្លៃទទួលស្គាល់សាលារៀនជំនាន់ថ្មី
Comments