About Us

អំពីយើង

ប្រវត្តិសាលា

  • សាលាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨០ ជាអនុវិទ្យាល័យ ព្រែកលៀប។
  • ថ្ងៃ ១២-មេសា-២០០៥ ក្រសួងអប់រំ យុវជន និង កីឡា  បានប្រកាសអនុវិទ្យាល័យ ព្រែកលៀប ទៅជាវិទ្យាល័យ ព្រែកលៀបរហូតមកដល់បច្ចុប្បន្ន

កម្មវិធីសាលារៀនជំនាន់ថ្មី

      វិទ្យាល័យ ព្រែកលៀប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាដា​ក់ឱ្យអនុវត្តកម្មវិធីសាលាជំនាន់ថ្មី ដោយចាប់ផ្តើមពីថ្នាក់ ទី ៧ និង ទី៨ នៅឆ្នាំសិក្សា ២០១៧-២០១៨ ដើម្បីកែលម្អគុណភាពអប់រំ នៅកម្ពុជា។

គោលការណ៍ស្នូលដែលឱ្យនិយមន័យសាលារៀនជំនាន់ថ្មី

  • ស្វ័យភាពប្រតិបត្តិ
  • បង្ហាញបទដ្ឋានវិជ្ជាជីវៈខ្ពស់
  • ផ្សារភ្ជាប់នឹងតម្រូវការគណនេយ្យភាពតឹងរឹង
  • មានកាទទួលស្គាល់ជាផ្លូវការ និងការច្នៃប្រឌិតថ្មី
  • ក្របខណ្ឌបែងចែកធនធានមានសនិទានភាព

ចក្ខុវិស័យ

     ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សពោពេញដោយសមត្ថភាព បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងសីលធ៌ម ប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឈសហគមន៍។

បេសកកម្ម

  • លើកកម្ពស់អភិបាលកិច្ចល្អ និងគុណវុឌ្ឍន៍គ្រូប្រកបដោយវិជ្ជាជីវៈខ្ពស់
  • ផ្តល់សេវាអប់រំបច្ចេកទេស បច្ចេកវិទ្យាព័ត៌មានវិទ្យានិងបំណិនច្បាស់លាស់
  • ធ្វើការជាមួយភាគីពាក់ព័ន្ធរួមមានអជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូអភិវឌ្ឍន៍ និងសហគមន៍
  • ពង្រឹងគុណភាពអប់រំ និងសីលធម៌ដល់សិស្សានុសិស្ស ដើម្បីឱ្យគេក្លាយ
  • ជាពលរដ្ឋល្អសម្រាប់សហគមន៍ និង ប្រទេសជាតិ។

គុណតម្លៃ

  • អភិបាលកិច្ចល្អ
  • កិច្ចសហការ
  • ក្រមវិជ្ជាជីវៈ
  • សីហធម៌
  • យេនឌ័រ
  • តម្លាភាព
  • គណនេយ្យភាព

រចនាសម្ព័ន្ធគណៈគ្រប់គ្រង

 

លោក នាយក ឆុំ សុភក្តិ

  • ទទួលបន្ទុកការងាររួម
  • អធិការកិច្ចអចិន្ត្រៃយ៍
  • ទំនាក់ទំនង

លោកស្រី នាយិការង វ៉ៅ សំអូន

  • ទទួលបន្ទុកការងារបច្ចេកទេស
  • ទទួលបន្ទុកផ្នែកបឋមភូមិ
  • ទទួលបន្ទុកផ្នែកគេហវិជ្ជា និងសិល្បៈ
  • ទទួលបន្ទុកផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ វិន័យ និងបរិស្ថានសាលារៀន
  • ទទួលបន្ទុកផ្នែកអធិការកិច្ចគ្រប់មុខ

លោក នាយករង យក់ សោភ័ណ

  • ទទួលបន្ទុកការងាររដ្ឋបាល
  • ទទួលបន្ទុកផ្នែកទុតិយភូមិ
  • ទទួលបន្ទុកផ្នែកគណនេយ្យ មេឡា
  • ទទួលបន្ទុកផ្នែកយុវជន កាកបាទក្រហម-កាយរឹទិ្ធក
  • ទទួលបន្ទុកផ្នែកកីឡា កសិកម្ម រោងជាង និងព័ត៌មានវិទ្យា
  • ទទួលបន្ទុកផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ វិន័យ និងបរិស្ថានសាលារៀន

ការវាយតម្លៃទទួលស្គាល់សាលារៀនជំនាន់ថ្មី

Comments