ការផ្សព្វផ្សាយនូវ យុទ្ធនាការគាំទ្រការអប់រំឌីជីថលនៅវិទ្យាល័យ ជាស៊ីមជ្រោយចង្វារ

នៅថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមការងារនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡានឹងចុះធ្វើការផ្សព្វផ្សាយនូវ យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញ។
នៅក្នុងខែមីនា សប្តាហ៍ទី១នេះ យុទ្ធនាការស្តីពី “ការលើកកម្ពស់ស្តង់ដាសាលារៀនគំរូតាមរយៈការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សាដោយវិធីសាស្រ្តបង្រៀនតាមបែបថ្នាក់រៀនត្រឡប់ និងវិធីសាស្រ្តបង្រៀនតាមទ្រឹស្តីស្ថាបនានិយម” បានធ្វើការរៀបចំការចុះទៅបណ្តុះបណ្តាលនៅ វិទ្យាល័យ ជាស៊ីមជ្រោយចង្វារ។
គួរបញ្ជាក់ផងដែរ គោលដៅនៃយុទ្ធនាការនេះរួមមាន ៖
១. ពង្រីកឱកាសនៃការលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស តាមរយៈការផ្តល់ធនធាន ឌីជីថលសម្រាប់ការសិក្សាតាមបែបស៊ីជម្រៅ ដែលសិស្សអាចរៀនដោយឯករាជ្យ ជាលក្ខណៈបុគ្គល មានភាពសហការ និងទៅតាមល្បឿនសិក្សារបស់បុគ្គល។
២. ជំរុញការអនុវត្តវិធីសាស្រ្តថ្នាក់រៀនត្រឡប់ និងការកែលម្អម៉ោងសិក្សាក្នុងថ្នាក់ នៅផ្ទះ និង ជាលក្ខណៈសហការ ដែលធ្វើឱ្យគ្រូមានពេលវេលាគ្រប់គ្រាន់សម្រាប់ការបង្រៀនប្រកបដោយប្រសិទ្ធភាព។
៣. ផ្តល់ការគាំទ្រជាពិសេសសម្រាប់សិស្សដែលរៀនយឺត ដោយប្រើប្រាស់យន្តការសិស្សពូកែជួយ សិស្សខ្សោយ តាមរយៈការប្រើប្រាស់ក្លឹបសិក្សា និងកម្មវិធីការសិក្សាតាមបែបពន្លឿន។
Comments