ដំណើរទស្សនៈកិច្ចរបស់អ្នកជំនាញខាងអប់រំ STEM មកពីស្ថាប័ន Ligth over Ligth ប្រទេសម៉ាឡេស៊ី តាមរយៈNGPRC មកកាន់កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ តាមរយៈNGPRC យើងមានអ្នកជំនាញមកពីស្ថាប័ន Ligth over Ligth ប្រទេសម៉ាឡេស៊ី អ្នកជំនាញខាងអប់រំSTEM បានធ្វើទស្សនៈកិច្ចនៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ហើយការទស្សនៈកិច្ចនេះគឺជាការចុះជួប និងពិភាក្សាការងារ ការទំនាក់ទំនង និងការងារការអប់រំSTEMដើម្បីធ្វើការសហការ និងគាំទ្រទៅលើផ្នែកនេះពី Ligth over Ligth មកដល់សាលារៀនជំនាន់ថ្មី។ គួបញ្ជាក់ផងដែរថាដំណើរទសទ្សនាកិច្ចនេះគឺចាប់ពីថ្ងៃទី១៦ទៅដែលរួមមាន ៖

ទី១. សាលាបឋមសិក្សាអគ្គមហេសីនៅថ្ងៃទី១៦ ពេលព្រឹកចាប់ពីម៉ោង៨

ទី២. វិទ្យាល័យព្រែកអញ្ចាញពេលរសៀលចាប់ពីម៉ោង១និង៣០នាទីរសៀល

ទី៣. សាលាបឋមអង្គរបានថ្ងៃទី១៧ ពេលព្រឹកម៉ោង៨ សាលារៀនពាមជីកងម៉ោង១០

ទី៤. វិទ្យាល័យ ហ៊ុនសែនកំពង់ចាម និងបឋមអនុវត្តម៉ោង១និង៣០នាទីរសៀល

ដោយឡែកនៅថ្ងៃទី២២ មករា គឺវិទ្យាល័យគោកព្រីង និងបឋមសិក្សាស្វាយព្រហូត នៅម៉ោង៩ព្រឹក សម្រាប់វិទ្យាល័យព្រះស៊ីសុវត្ថិ គឺនៅថ្ងៃទី២៣ពេលព្រឹកម៉ោង៨ និងវិទ្យាល័យព្រែកលៀបពេលរព្រឹកម៉ោង៩និង០០នាទី។

   

 

 

Comments