នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ វិទ្យាល័យព្រឺកលៀបបានធ្វើការអប់រំច្បាប់ចរាចរណ៍ដល់ឲ្យសិស្សានុសិស្សគ្រប់កម្រិតទាំងអស់ឱ្យយល់ដឹងកាន់តែច្បាស់ នៅពេលពួកគេបើកបរយានយន្តនៅថ្ងៃអនាគតដោយមានការប្រុងប្រយ័ត្ន។
លោកគ្រូអ្នកគ្រូបានធ្វើការអប់រំផ្សព្វផ្សាយដល់អាណាព្យាបាល សិស្ស ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរ បើកបរចេះអធ្យាស្រ័យគ្នា មិនបើកបរ ក្រោមឥទ្ធិពល គ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ ដើម្បីឈានទៅដល់ការកាត់បន្ថយ អត្រាពិការស្លាប់ និងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
Comments