ការតម្រង់ទិសការប្រើប្រាស់ NGSPL Mobile App ដល់អាណាព្យាបាលសិស្សដែលទើបជាប់ថ្មីក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប

ជារៀងរាល់ដើមឆ្នាំសិក្សា កម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀបតែងតែបង្កើតនូវកម្មវិធីជួបជាមួយមាតាបិតាសិស្សានុសិ្សដើម្បីធ្វើការតម្រង់ទិសស្តីពីការប្រើប្រាស់កម្មវិធី NGSPL Mobile App។

ការប្រើប្រាស់កម្មវិធី NGSPL Mobile App មានគោលបំណង់ជួយដល់មាតាបិតា អាណាព្យាបាលសិស្សក្នុងការតាមដានការសិក្សារបស់កូនពួកគាត់ លើសពីនេះទៅទៀតកម្មវិធីនេះ ក៏ជួយសម្រួលដល់ការសុំច្បាប់ផងដែរ ដោយមិនតម្រូវឱ្យមាតាបិតា អាណាព្យាបាលសិស្សមកសុំច្បាប់ដោយផ្ទាល់នោះទេ គឺគ្រាត់តែធ្វើការស្នើរសុំក្នុងកម្មវិធីជាការស្រេច។

Comments