Caribou គឺជាវេទិកាអប់រំតាមអ៊ីនធើណេតដែលផ្តល់ជូននូវការសិក្សាគណិតវិទ្យា និងការប្រកួតប្រជែងសម្រាប់សិស្សចាប់ពីថ្នាក់បឋមសិក្សារហូតដល់ចប់វិទ្យាល័យ។ ការចូលរួមក្នុងការប្រកួតមួយចំនួន និងធនធានជាច្រើនគឺមិនគិតថ្លៃទេ។ ដោយសារធនធានទាំងអស់មានលក្ខណៈនិម្មិត (Virtual) ទាំងស្រុង ដែលវាអនុញ្ញាតឱ្យសិស្សអាចសិក្សាពីចម្ងាយ គ្រប់ទីកន្លែង និងការកំណត់ការសិក្សាចម្រុះផងដែរ។
ការប្រកួតគណិតវិទ្យា Caribou ឬ Caribou Cup គឺជាការប្រកួតគណិតវិទ្យាតាមអ៊ីនធើណេតអន្តរជាតិដែលបានធ្វើឡើងចំនួន 6 ដងក្នុងឆ្នាំសិក្សា ដែលជាធម្មតាមានរយៈពេល ២ថ្ងៃក្នុងខែតុលា វិច្ឆិកា មករា កុម្ភៈ មេសា និងឧសភា។
យោងតាមការអភិវឌ្ឍផ្នែកការគិតបែបស៊ីជម្រៅ (Critical thinking) និងការគិតបែបតក្កវិទ្យា (logic) របស់សិស្សានុសិស្សដោយផ្អែកលើមុខវិជ្ជាគណិតវិទ្យា វិទ្យាល័យ ព្រែកលៀបបានធ្វើការផ្សព្វផ្សាយដំណឹងដល់មាតាមិតា អាណាព្យាបាល និងសិស្សានុសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ទាំងអស់ក្នុងឆ្នាំសិក្សា២០២១-២០២២ ស្តីពីការរៀបចំកម្មវិធីប្រឡងគណិតវិទ្យា (Caribou contest) លើកទី៤ ដែលការប្រឡងនេះមានចំនួន៦លើកក្នុង១ឆ្នាំតាមប្រព័ន្ធអនឡាញ (Online)។
កាលបរិច្ឆេទប្រឡង៖
២០២២ | តុលា | ថ្ងៃទី១៩ និងថ្ងៃទី២០ |
វិច្ឆិកា | ថ្ងៃទី២៣ និងថ្ងៃទី២៤ | |
២០២៣ | មករា | ថ្ងៃទី១៨ និងថ្ងៃទី១៩ |
កុម្ភៈ | ថ្ងៃទី១៥ និងថ្ងៃទី១៦ | |
មេសា | ថ្ងៃទី០៥ និងថ្ងៃទី០៦ | |
ឧសភា | ថ្ងៃទី០៣ និងថ្ងៃទី០៤ |
ការសន្សំពិន្ទុ៖
ចំណាត់ថ្នាក់ | លេខ១ | លេខ២ | លេខ៣ | លេខ៤ និងបន្តបន្ទាប់ |
រង្វាន់ | 100$ x ពិន្ទុ | 75$ x ពិន្ទុ | 50$ x ពិន្ទុ | 30$ x ពិន្ទុ |
សារៈប្រយោជន៍៖
១. សិក្សានុសិស្សទាំងអស់នឹងទទួលបានវិញ្ញាបនបត្រអេឡិចត្រូនិច (e-certificate) រៀងរាល់ការចូលរួមប្រឡង
២. ទទួលបានអាហារូបករណ៍នៅសិក្សានៅ Brock University (សម្រាប់ថ្នាក់ទី១១ និងថ្នាក់ទី១២ អ្នកដែលមានពិន្ទុខ្ពស់ (to grade 11/12 students)
៣. មេដៃសម្រាប់សិស្សលេចធ្លោ ក្នុងប្រទេសកម្ពុជា (មេដៃរៀបចំដោយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា)
- មេដៃមាស៖ សិស្សមានពិន្ទុខ្ពស់ស្ថិតនៅលំដាប់Top 10%
- មេដៃប្រាក់៖ សិស្សមានពិន្ទុខ្ពស់ស្ថិតនៅលំដាប់Top 20%
- មេដៃសំរិត៖ សិស្សមានពិន្ទុខ្ពស់ស្ថិតនៅលំដាប់Top 30%
៤. ទទួលបានវិញ្ញាបនបត្រនៃការចូលរួមការប្រកួតប្រជែងគណិតវិទ្យា Caribou Contest (រៀបចំដោយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា)
៥. អភិវឌ្ឍសមត្ថភាពរបស់សិស្ស
- អភិវឌ្ឍសមត្ថភាព និងជំនាញត្រិះរិះពិចារណ (Critical thinking) ជំនាញគិតបែបតក្កវិទ្យា (Logic skills)
- ពង្រឹងសមត្ថភាព និងការត្រៀមខ្លួនចូលមហាវិទ្យាល័យ និងការងារ។