បណ្ណាល័យសតវត្ស​ទី​២១នៃវិទ្យាល័យព្រែកលៀបបានទទួលអំណោយសៀវភៅដ៏មានតម្លៃពីអង្គការខេប

ជំនាញ​នៃ​សតវត្ស​ទី​២១ គឺជា​ជំនាញ​ដែល​ជួយ​ពង្រឹង និង​អភិវឌ្ឍ​សមត្ថភាព​សិស្សានុសិស្ស ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​ការងារ​នា​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ។ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការសិក្សានាសតវត្សទី២១ ការអភិវឌ្ឍប្រភេទបណ្ណាល័យគំរូថ្មីត្រូវត្រូវបានលេចរូបរាងជាបន្តបន្ទាប់ ដែលក្នុងនោះរួមមានបណ្ណាល័យជំនាន់ថ្មី ឬបណ្ណាល័យសតវត្សទី២១នៃវិទ្យាល័យ ព្រែកលៀប ត្រូវបានបង្កើតឡើងតាំងពីចុងឆ្នាំ២០១៧ ហើយកំពុងដើតួនាទីយ៉ាងសំខាន់ជួយដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និងសាធារណជន ។ បណ្ណាល័យសតវត្សទី២១នេះបានប្រែក្លាយជីវិតសិក្សារបស់សិស្សានុសិស្សនៅទីនេះស្ទើរតែ១៨០ដឺក្រេ ពីឥរិយាបថមិនចូលចិត្តអាន និងស្រាវជ្រាវ ឱ្យមកអង្គុយសិក្សាស្រាវជ្រាវ នៅពេលដែលពួកគេទំនេរពីការសិក្សានៅក្នុងថ្នាក់ ។ លើសពីនេះទៅទៀត បណ្ណាល័យបានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប ដូចជាកុំព្យូទ័រ ទូរទស្សន៍ឆ្លាតវៃ និង Tablet ជាដើម កាន់តែងារស្រួលសម្រាប់សិស្សស្រាវជ្រាវ ។

កាលពីថ្ងៃសុក្រទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោក ឆុំ សុភក្តិ នាយកវិទ្យាល័យព្រែកលៀប កម្មវិធីសាលារៀនជំនាន់ថ្មីបានដឹកនាំអ្នកគ្រូបណ្ណារក្ស ដែលសម្របសម្រួលដោយលោក ជា ភារម្យ មន្ត្រីអង្គារខេប ដើម្បីទៅទទួលសៀវភៅដ៏មានតម្លៃចំនួន​ ១0៨៤ក្បាលពីអង្គការខេប។

ជំនួសមុខឱ្យគណៈគ្រប់គ្រង លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រែកលៀប​ យេីងខ្ញុំជាបណ្ណារក្សសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយកប្រតិបត្តិអង្គការខេប ព្រមទាំងមន្រ្តីគម្រោងទាំងអស់ដែលបានផ្ដល់សៀវភៅដ៏មានតម្លៃចំនួន​ ១0៨៤ក្បាល​ ដល់បណ្ណាល័យ​ ក៏ដូចជាវិទ្យាល័យព្រែកលៀប។ សៀវភៅទាំងអស់យេីងខ្ញុំកំពុងនឹងរៀបចំចុះបញ្ជីសារពើភ័ណ្ឌ​ ចុះលេខ បិទកូដ រៀបចំដាក់ទូ និងគ្រោងដាក់អោយដំណើរការប្រើប្រាស់នាពេលដ៏ខ្លីខាងមុខនេះ។ សូមគោរពអរគុណយ៉ាងជ្រាលជ្រៅ🙏🙏🙏។

Comments