ពិធីបើកកម្មសិក្សាប្រតិបត្តិប្រឹក្សាគរុកោសល្យនៅវិទ្យាល័យព្រែកលៀប

នាថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាប្រជុំជំនាន់ថ្មីនៃវិទ្យាល័យព្រែកលៀបបានប្រារព្ធពិធីបើកកម្មសិក្សាប្រតិបត្តិប្រឹក្សាគរុកោសល្យនៅវិទ្យាល័យព្រែកលៀប របស់គរុនិស្សិតបរិញ្ញាបត្រ+២ ។ ក្នុងឱកាសនេះផងដែរ លោកនាយកវិទ្យាល័យព្រែកលៀប បានមានមតិស្វាគមន៍ និងបានធ្វើបទបង្ហាញពីដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី និងសារៈសំខាន់នៃការប្រឹក្សាគរុកោសល្យចំពោះលោកគ្រូអ្នកគ្រូដែលជាផ្នែកមួយនៃការគាំទ្រការអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្រៀនសម្រាប់ការអប់រំនាសតវត្យទី២១។
Comments