ពិធីប្រគល់លិខិតសរសើរ ដល់លោកគ្រូ អ្នកគ្រូ ​​​សិស្សានុ​សិស្ស​​​​​​​ ដែលជាក្រុមព្រឹក្សាយុវជន កាកបាទក្រហម និងកាយរិទ្ធិ

កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បាន​​ប្រារព្ធ​​ពិធីប្រគល់លិខិតសរសើរ ដល់លោកគ្រូអ្នកគ្រូ និង​​​សិស្សានុ​សិស្ស​​​​​​​ នាថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ច្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ​​ក្រោម​អធិបតីភាព​លោក យក់ សោភ័ណ នាយករងវិទ្យាល័យ ព្រែកលៀប និងលោកស្រី វ៉ៅ សំអូន នាយិការងវិទ្យាល័យ ព្រែកលៀប ដោយ​មាន​​ការ​ចូល​រួម​​ដ៏​​ច្រើន​កុះ​ករ​ ពី​សំណាក់​​​​លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំង​​​សិស្សានុសិស្ស​​ នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀបផង​ដែរ ​​។ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស​​ដែល​មាន​ឈ្មោះ​ទទួល​លិខិតសរសើរ​​គឺត្រូវបានចែកជា៣ផ្នែកដូចជា៖

  • ផ្នែកក្រុមព្រឹក្សាយុវជន
  • ផ្នែកក្រុមព្រឹក្សាកាកបាទក្រហម
  • ផ្នែកក្រុមព្រឹក្សាកាយរិទ្ធិ

ដើម្បីជាការអរគុណ និងលើកទឹកចិត្តជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលក្រៅម៉ោងសិស្សា ចូលរួមចំណែកក្នុងការងារសាលា ក៏ដូចជាការងារសង្គម ដូចជា៖ ការសម្រួលចរាចរណ៍ ពង្រឹងវិន័យសាលា សម្អាតបរិស្ថាន ជាដើម។

Comments