ពិធីប្រគល់វិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់គុណភាពអប់រំកម្មវិធីសាលារៀនជំនាន់ថ្មី ដល់វិទ្យាល័ព្រែកលៀប

ថ្ងៃច័ន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិកម្មវិធីសាលារៀនជំនាន់ថ្មី ដឹកនាំដោយឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ បានចុះមកពិនិត្យការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី នៅវិទ្យាល័យព្រែកលៀប និងបានប្រគល់វិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់គុណភាពអប់រំកម្មវិធីសាលារៀនជំនាន់ថ្មី ដល់វិទ្យាល័ព្រែកលៀប ក្រោយពីបានជាប់ក្នុងការការចុះវាយតម្លៃរបស់អនុគណៈកម្មការវាយតម្លៃថ្នាក់ជាតិ ក្នុងឆ្នាំទី៣ ។

Comments