ពិធី​បេីក​បវេសនកាល​ ឆ្នាំសិក្សា២០២៣-២០២៤​ និង​ចែក​រង្វាន់​សិស្ស​ពូកែ​ឆ្នាំ​២០២២-២០២៣​

អ្នកទាំងអស់​គ្នា​ដេីម្បី​ការ​សិក្សា​ ការ​សិក្សា​ដើម្បី​អ្នកទាំងអស់​គ្នា !
ថ្ងៃ​សៅរ៍​ ០៥រោច​ ខែកត្ដិក​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២៣​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោកជំទាវ​បណ្ឌិត​ ពេជ​ចន្ទ​ មុន្នី​ ហ៊ុន​ម៉ាណែត​ បាន​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​បេីក​បវេសនកាល​ ឆ្នាំសិក្សា២០២៣-២០២៤​ និង​ចែក​រង្វាន់​សិស្ស​ពូកែ​ឆ្នាំ​២០២២-២០២៣​ ក្នុង​បរិវេណ​វិទ្យាល័យ​ ជា​ សុីម​ ឈូកវ៉ា​ នៅ​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​។ ក្នុងនោះសិស្សានុសិស្សក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀបបានទទួលរង្វាន់ផ្នែកចំណាត់ថ្នាក់ប្រចាំឆ្នាំពីលេខ១ដល់លេខ៣ ចំនួន៧៥នាក់ និងសិស្សពូកែអន្តរជាតចំនួន២៧នាក់។
Comments