សកម្មភាពគោរពទង់ជាតិរបស់សិស្សានុសិស្សនៃវិទ្យាល័យព្រែកលៀប

ស្ថិត​ក្នុង​ឥរិយាបថ​ឈរ​តម្រៀបជួរ​នាពេល​ព្រឹក​ព្រលឹម គឺ​សិស្ស​ទាំងប្រុស ទាំងស្រី​ម្នាក់ៗ​ស្លៀកពាក់​ឯកសណ្ឋាន​​អាវ​ពណ៌​ស ស៊ក​ចូល​ក្នុង​ខោ​ពណ៌​ខ្មៅ ខណៈ​ភ្នែក​ពួកគេ​សម្លឹង​មើល​ក្រណាត់​ ១ ​ផ្ទាំង​​ពណ៌​ខៀវ លាយ​ក្រហម និង​មាន​​រូប​ប្រាសាទ​អង្គរវត្ត​ពណ៌​ស​​ចំ​កណ្ដាល​កំពុង​បង្ហូត​ឡើង​លើ​យ៉ាង​យឺតៗ​ដែល​នេះ​គឺជា​ដំណើរការ​គោរព​ទង់ជាតិ​នៅក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ព្រែកលៀប​។

ទាំងនេះ​បង្ហាញ​ពី​ទិដ្ឋភាព​មួយ​​ដែល​មើល​ទៅ​មាន​របៀប​រៀបរយ​​ និង​សណ្ដាប់ធ្នាប់​ល្អ ប៉ុន្តែ​បើ​ក្រឡេក​មើល​ទៅ​ក្បាល​របស់​សិស្ស​-​ប្រុស​ម្នាក់ៗ​វិញ គឺ​សក់​ពួកគេ​​ត្រូវ​បាន​កាត់​ខ្លី​តាម​គំរូ​ ឬ​ម៉ូដ​តែមួយ ខណៈ​សក់​ក្បាល​សិស្ស​ស្រី​វិញ ត្រូវបាន​ចង​ ឬ​ក្រង​យ៉ាង​មាន​របៀបរៀបរយ​។

លោក យក់សោភ័ណ នាយករងទទួលបន្ទុកការងារយុវជន កាកបាទក្រហម បានមានមតិសំណេះសំណាលជាមួយសិស្សានុសិស្ស និងយុវជនទាំងអស់ស្តីការរំលឹកអំពីវិន័យសាលា និងកោតសរសើរសិស្សានុសិស្សដែលបានអនុវត្តកន្លងមក។

Comments