សិក្ខាសាលាស្តីពីជំនាញជាអ្នកថតរូបអាជីព

ថ្ងៃពុធទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំជំនាន់ថ្មីនៃវិទ្យាល័យព្រែកលៀប បានរៀបចំសិក្ខាសាលាស្តីពីជំនាញជាអ្នកថតរូបអាជីព ក្រោមអធិបតីភាពលោក ឆុំ សុភក្តិ នាយកនៃវិទ្យាល័យព្រែកលៀប។
កម្មវិធីនេះបានរៀបចំឡើងដោយសេវាប្រឹក្សាអាជីព នៃកម្មវិធីសាលារៀនជំនាន់ថ្មី ដោយបានការផ្តល់កិត្តិយសពីកញ្ញា រស់ សិលា ជាអ្នកជំនាញថតរូបអាជីព និងជាម្ចាស់ជ័យលាភីលេខមួយផ្នែកថតរូបនៃសកលវិទ្យាល័យ zaman ដែលបានចូលរួមជាវាក្មិនក្នុងការចែករំលែកនូវបទពិសោធន៍ និងបច្ចេកទេសនៃការថតរូបដល់សិក្សាកាមរួមមាន ព្រះសង្សចំនួន៧អង្គ និងសិស្សានុសិស្សនៃវិទ្យាល័យព្រែកលៀប។
Comments