សិស្សានុសិស្សក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀបចូលរួមប្រកួតការបង្ហោះខ្លែងក្នុងពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប

កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀបក៏មានវត្តមានក្នុងពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែបផងដែរ។ សិស្សានុសិស្សក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀបបានរៀបចំនាំយកខ្លែងទៅចូលរួមប្រកួតផងដែរនៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់សួនខ្លែងជ្រោយសមុទ្រ។ កម្មវិធីប្រកួតខ្លែងបានប្រព្រឹតទៅក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ និងលោកជំទាវ ផ្តល់កិត្តិយសក្នុងការប្រគល់ពានរង្វាន់ក្នុងកម្មវិធីប្រកួតខ្លែងដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការណ៍ជាមួយ មជ្ឈមណ្ឌលសម្រាប់ការអប់រំ និងសិក្សាពីចម្ងាយ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នាខេត្តកែប ដោយកម្មវិធីប្រកួតនេះគណៈកម្មការដាក់ពន្ទុទៅលើ សោភណ្ឌភាព រយ:កម្ពស់ និង ថេរៈវេលា។ សិស្សានុសិស្សក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀបទទួលបានចំណាត់ថ្នាក់លេខ២ និងលេខ៥។

គួរជម្រាបថា ការរៀបចំពិធីបុណ្យសមុទ្រមានគោលបំណងនៃពិធិបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើន។

ពិធីបុណ្យសមុទ្រត្រូវបានធ្វើឡើង៩លើករួចមកហើយ នៅតាមខេត្តទាំង៤ ដែលជាប់សមុទ្រកម្ពុជា ហើយលើកទី១០ នៅខេត្តកែបនេះ ធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍»។

 

 

Comments