សិស្សានុសិស្សថ្នាក់ទី៨ បានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីកម្មវិធី code.org

បន្ទាប់ពិបានសិក្សាកម្មវិធី code អស់រយៈពេលមួយឆ្នាំសិក្សា និងបន្ទាប់ពីបានបញ្ជប់មេរៀនការសរសេរកូដមក សិស្សានុសិស្សតែងតែទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជាបន្តបន្ទាប់។ នៅឆ្នាំនេះសិស្សានុសិស្សថ្នាក់ទី៨មួយចំនួន បានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាសម្រាប់កម្មវិធីជំនាន់2022។

កម្មវិធី code.org គឺជាកម្មវិធីមួយរបស់អង្គការមិនមែនរដ្ឋាភិបាលដែលមិនស្វែងរកប្រាក់ចំណេញ។ កម្មវិធីនេះបង្កើតឡើងដើម្បីពង្រីកការចូលប្រើប្រាស់វិទ្យាសាស្ត្រកុំព្យូទ័រនៅតាមសាលារៀន និងបង្កើនការចូលរួមរបស់ស្រ្តី ។ កម្មវិធីនេះត្រូវបានគាំទ្រដោយម្ចាស់ជំនួយសប្បុរសធម៌ដូចជា Amazon, Facebook, Google, Infosys និងMicrosoft ។

កម្មវិធី code.org ត្រូវបានបង្កើតនៅខែមករា ឆ្នាំ 2013 ស្ថាបនិក ៖ Hadi Partovi និង Ali Partovi។  កម្មវិធី code.org ត្រូវបានបង្កើតឡើងក្នុងគោលបំណង កែលម្អការអប់រំកុំព្យូទ័ររបស់អាមេរិក ហើយមានទីស្នាក់ការកណ្តាលនៅ ក្រុងស៊ីថលរដ្ឋធានីវ៉ាស៊ីនតោន កម្មវិធីនេះមានសេវាកម្មដូចជាសរសេរកូដ និងសរសេរកម្មវិធី ហើយមានគេហទំព័រផ្លូវការ ៖   https://code.org

Comments