【សកម្មភាពសិស្សថ្នាក់ទី១២ Role play លេីកិច្ចពិធីកាត់ផ្កាស្លា ក្នុងសមត្ថភាពអំណាន ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ។ 】
ពួកគាត់ដឹកនាំដោយខ្លួនឯង ទាំងសម្លៀកបំពាក់ របស់របរ ដឹកនាំថត សម្ដែង ទៅតាមប្រពៃណីខ្មែរដែលបានសិក្សាពីក្នុងសៀវភៅ។
កិច្ចពិធីកាត់ផ្កាស្លាស្ទេីរតែនឹងមិនឃេីញមានវត្តមាននៅក្នុងពិធីមង្គលការបច្ចុប្បន្ន ភាគច្រើនតែលេីអ្នកមានទ្រព្យធនសម្បូរទេីបធ្វេី។ ពិធីនេះចាំបាច់ពោលគឺរកផ្កាស្លាដែលល្អ សម្រាប់ប្រេីក្នុងកិច្ចពិធីមង្គល។ ក្នុងពិធីនេះគេប្រេីបទកន្លង់រ័ត្ន ម្លប់ដូង ចៅព្រាហ្មណ៍ជាដេីម។ រីឯអ្នកឡេីងបេះ គេរកតែបុរសណាមានគ្រួសារ មានសុភមង្គលមិនមានបញ្ហាផ្សេងៗ។ បច្ចុប្បន្នផ្កាស្លាគេទិញតែម្ដង ចឹងបានជាយេីងមិនឃេីញមានពិធីនេះ។
តាមរយៈពិធីនេះយេីងអាចបណ្ដុះស្មារតីឱ្យគាត់ស្រឡាញ់វប្បធម៌ជាតិនិងការសហការគ្នាជាក្រុម។ ត្បិតការងារនេះ មិនអាចមាននរណាម្នាក់មិនជួយគ្នាបាននោះឡេីយ បេីពុំនោះសោតនឹងខ្ទេចខ្ទី។
Comments